ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងអប់រំ៖ សកម្មភាពកាយរឹទ្ធិកំពុងរួមចំណែកប្រែក្លាយកូនខ្មែរឱ្យមានឆន្ទៈការពារជាតិមាតុភូមិ
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ ជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សា បង្កើនការចលនាសកម្មភាពយុវជនកាយរឹទ្ធិឲ្យបានច្រើន និងមានបុគ្គលិកលក្ខណៈពេញលេញដល់យុវជននិស្សិតកំពុងសិក្សា ខណៈការងារនេះកំពុងរួមចំណែកយ៉ាងសកម្មប្រែក្លាយពួកគេទៅជា ពលរដ្ឋល្អ ជាពលរដ្ឋសកល និងមានស្មារតីស្រឡាញ់ជាតិ ការពារមាតុភូមិ និងការអភិវឌ្ឍសង្គមកម្ពុជា ។
នៅក្នុងពិធីបិទវគ្តតម្រង់ទិសកាយរឹទិ្ធកម្ម សច្ចាប្រណិធាន និងបំពាក់កន្សែងជូននូវកាយរឹទិ្ធរៀមច្បង នៃកងឯកភាពសាកលវិទ្យាល័យជាតិគ្រប់គ្រង ថ្ងៃទី១២ ខែមីនានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ក្នុងនាមប្រធានកាយរឹទ្ធិជាតិកម្ពុជា ថ្លែងថា បេសកកម្មរបស់កាយរឹទិ្ធជាតិកម្ពុជា គឺពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុត លើការងារលើកកម្ពស់គុណភាពអប់រំ ផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ ដោយកែប្រែទៅជាសាលារៀនគំរូ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ការអប់រំបែបកាយរឹទិ្ធកម្ម ត្រូវដាក់បញ្ចូលទៅក្នុងសកម្មភាពក្រៅម៉ោងសិក្សា ក្នុងការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់សិស្សនៅតាមសាលារៀនគំរូ ហើយការរៀបចំ “ក្លឹបកាយរឹទិ្ធ” និង “រចនាសម្ព័ន្ធកងល្បាត” នៅតាមគ្រឹះស្ថានសិក្សា ចាប់ពីកម្រិតបឋមសិក្សា រហូតដល់កម្រិតឧត្តមសិក្សា គឺពិតជាបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាល ការអភិវឌ្ឍបុគ្គលិកលក្ខណៈពេញលេញ និងបំណិនសតវត្សរ៍ទី២១ ដល់យុវជននិងកុមារ ដើម្បីប្រែក្លាយពួកគេទៅជា ពលរដ្ឋល្អ ជាពលរដ្ឋសកល និងមានស្មារតីស្រឡាញ់ជាតិ ការពារមាតុភូមិ និងការអភិវឌ្ឍសង្គមកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ថ្លែងថា បច្ចុប្បន្ននេះ ទូទាំងប្រទេស កាយរឹទិ្ធជាតិកម្ពុជា មានសមាជិកសរុប ១៨ម៉ឺន៥ ៣៥៦នាក់ ស្រី ៩ម៉ឺន១ ០៣៨នាក់ ស្មើនឹងជាង៤៩ភាគរយ ហើយបាននិងកំពុងចូលរួមយ៉ាងសកម្ម តាមរយៈ កម្មវិធីអប់រំក្រៅប្រព័ន្ធ ការអប់រំតាមបែបកាយរឹទិ្ធកម្ម និងបានគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធីសិក្សាក្រៅម៉ោងបន្ថែមនៅក្នុងស្តង់ដាសាលារៀនគំរូ។
ឯកឧត្តម សាស្ត្រាចារ្យ ហោ ប៉េង សកលវិទ្យាធិការសកលវិទ្យាល័យជាតិគ្រប់គ្រង ថ្លែងថា នៅថ្ងៃនេះ មានសិស្សនិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រងជាង៣០០នាក់ ស្រី២០៥នាក់ បានធ្វើសច្ចាប្រណិធាន និងបំពាក់កន្សែងចូលជាសមាជិកយុវជនកាយរឹទ្ធិរៀមច្បងជំនាន់ទី៧ ខណៈចាប់ពីឆ្នាំ២០១២ មកដល់បច្ចុប្បុន្ន នៅក្នុងសកលវិទ្យាល័យជាតិគ្រប់គ្រងទាំងមូល មានយុវជនកាយរឹទ្ធិសរុប ១៣១៦នាក់៕ អត្ថបទ៖ ស៊ុម សុខជា






-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ