ព័ត៌មាន
រយៈពេល៤៥ថ្ងៃ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ឃាត់មធ្យោបាយជិះបញ្រ្ចាសសរុបចំនួន ១៥១គ្រឿង
ភ្នំពេញ៖ ក្នុងរយៈពេល៤៥ថ្ងៃមធ្យោបាយជិះបញ្រ្ចាសនៅលើកំណាត់ផ្លូវ២១៧ (មុន្នីរ៉េត) សរុបចំនួន១៥១គ្រឿង ត្រូវបានអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ធ្វើការឃាត់ដើម្បីធ្វើកិច្ចសន្យា និងធ្វើការណែនាំ រួចប្រគល់ជូនម្ចាស់វិញ។ នេះបើតាមការឲ្យដឹងពី លោក ជា សារ៉េត ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ បានឲ្យដឹងនាថ្ងៃឋតី១២ ខែមីនា ឆ្នាំ២០២៥នេះ។

លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានបញ្ជាក់ទៀតថា រយះពេល ៤៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១២ ខែមីនាឆ្នាំ២០២៥ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ចុះអនុវត្តច្បាប់ចរាចរណ៍ អ្នកជិះបញ្រ្ចាសទិស នៅលើកំណាត់ផ្លូវ២១៧ (មុន្នីរ៉េត) ស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាប់ជាប្រចាំគឺចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ជាក់ស្ដែងរហូតដល់បច្ចុប្បន្ននេះ សង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងច្រើន ពុំសូវនាំគ្នាជិះបញ្ច្រាស់ទិសបន្តទៀតឡើយ។

លោកចៅសង្កាត់សង្កត់ធ្ងន់ថា ការអនុវត្តនេះ ចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រយៈពេល៤៥ថ្ងៃនេះ ក្នុងនោះ ឃាត់បាន មធ្យោបាយជិះបញ្រ្ចាសសរុប ចំនួន ១៥១គ្រឿង ម៉ូតូចំនួន ១៤៧ គ្រឿង និងផាសអាប់កង់បីចំនួន ០៤ គ្រឿង យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រយៈពេល ១ថ្ងៃ ដើម្បីធ្វើកិច្ចសន្យា និងធ្វើការណែនាំ រួចប្រគល់ជូនម្ចាស់វិញ។

លោក ជា សារ៉េត ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ ដឹកនាំកម្លាំងចុះធ្វើសណ្តាប់ធ្នាប់ និងណែនាំដល់បងប្អូនអ្នកលក់ដូរលើចិញ្ចើមផ្លូវ២១៧(មុន្នីរ៉េត)ចាប់ពីមុខវត្តស្ទឹងមានជ័យ រហូតដល់ផ្លូវកែងការ៉ាស់សាំងភីធីធី ជិតប៉េអឹមក្រុង ឱ្យចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់គណៈបញ្ជាសង្កាត់ ក្នុងករណីនៅតែបន្តលក់ដូររំលោភលើផ្លូវសាធារណៈ បង្កការកកស្ទះចរាចរណ៍ និងធ្វើឲ្យបាត់បង់សណ្ដាប់ទៀតនោះ អាជ្ញាធរនឹងចាត់វិធាការរដ្ឋបាល៕ អត្ថបទ៖ កុម្ភៈ




-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ