ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ រយៈពេល១៥ខែកន្លងមក ប្រសិនបើគ្មានការមូលមតិគ្នា និងការអនុវត្តការងារដោយភាពទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈទេ ការកែទម្រង់មុខងារសាធារណៈក៏មិនអាចទៅមុខរួចដែរ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ថ្លែងថា ការងារកែទម្រង់មុខងារសាធារណៈ រយៈពេល១៥ ខែកន្លងមកប្រសិនបើគ្មានការមូលមតិគ្នា និងការអនុវត្តការងារដោយមានភាពទទួលខុសត្រូវខ្ពស់ វិជ្ជាជីវៈទេការកែទម្រង់មុខងារសាធារណៈក៏មិនអាចទៅមុខរួចដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងបែបនេះ ក្នុងឱកាសពិធី វិបស្សនា បូកសរុប និងកែលម្អប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្រ្ដីរាជការស៊ីវិលឱ្យចូលបម្រើការងារនៅតាមក្រសួងស្ថាប័ន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៥នេះ នៅខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះឯកឧត្តមបានថ្លែងថា ការងាររបស់យើងមិនល្អឥតខ្ចោះទេ តែខ្ញុំជឿជាក់ទៅលើឆន្ទៈ ភាពទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវ ហើយធានាសុក្រឹតភាពនៃការប្រឡងប្រជែង។”
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា៖«រយៈពេល ១៥ខែ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញឱ្យអនុវត្តនូវវិធានការគន្លឹះទាំងបី ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ មកឱ្យក្រសួងមុខងារសាធារណៈដឹកនាំ។ ពិតណាស់ រយៈពេល ១៥ខែកន្លងមក ប្រសិនបើគ្មានការមូលមតិគ្នា និងកៀកកិតនឹងគ្នានោះទេ និងការអនុវត្តការងារដោយមានភាពទទួលខុសត្រូវខ្ពស់ ប្រកបដោយវិជ្ជាជីវៈទេ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ក៏ការកែទម្រង់មិនអាចទៅមុខរួចដែរ»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា និយាមនីតិប្រតិបត្តិ ដែលយើងបានអនុវត្តរយៈពេល ១៥ខែ ពិតណាស់មិនល្អឥតខ្ចោះទេ តែខ្ញុំជឿជាក់ទៅលើឆន្ទៈ ភាពទទួលខុសត្រូវរបស់ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ក្នុងការប្រតិបត្តិ អនុវត្តដោយទទួលខុសត្រូវ ចង់ឃើញលទ្ធផល និងការផ្តល់ភាពសុក្រឹតនៃការប្រឡង។ មកដល់ពេលនេះ យើងអនុវត្តបានដោយជោគជ័យ រយៈពេល ១៥ខែ ដោយសារចិត្តមួយថ្លើមមួយ នឹងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងគ្រប់ភាគីនៃមុខងារសាធារណៈរបស់យើង។
ពាក់ព័ន្ធនឹងការប្រឡងប្រជែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តាំដល់សមាជិក សមាជិកានៃអង្គវិបស្សនាទាំងអស់ថា ពិតណាស់ ក្រុមការងារបានអនុវត្តកិច្ចការងារបច្ចេកទេសដោយឡែកៗ រៀងៗខ្លួន តែសូមក្តាប់ឱ្យជាប់ពីគោលជំហរ និងបេសកកម្មរួមដ៏ធំ គឺការចូលរួមប្រែក្លាយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាសមិទ្ធកម្មជាក់លាក់ និងការរុញការកែទម្រង់ក្នុងការពង្រឹងរដ្ឋបាលសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឆ្ពោះទៅឆ្នាំ២០២៨ និងការធ្វើដំណើរជាជំហានៗ ឆ្ពោះទៅកាន់ការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ សម្រាប់ថ្ងៃអនាគត។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ការប្រឡងប្រជែងមន្ត្រីរាជការស៊ីវិល ពិតជាមានសារៈសំខាន់ តែក៏មិនមែនជាកិច្ចការងារតែមួយ របស់ក្រសួងមុខងារសាធារណៈទេ ប្រាកដណាស់ ការប្រឡងប្រជែងនីមួយៗ គឺជាឱកាសឱ្យមន្ត្រីរបស់យើង ចូលរួមក្នុងការអនុវត្តវិធានការគន្លឹះទី១ របស់រាជរដ្ឋាភិបាល ប៉ុន្តែកិច្ចការងារក្រសួងមុខងារសាធារណៈមានច្រើន ដូច្នេះក្រសួងត្រូវបែងចែកធនធាន សម្រាប់គាំទ្រដល់កិច្ចការងារវិភាគមុខងារ និងកិច្ចការងារផ្សេងៗមួយចំនួនបន្ថែមទៀត៕




-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា