ព័ត៌មាន
សំណង់រឹងកំពុងចាប់ផ្ដើមរីកនៅលើចិញ្ចើមផ្លូវព្រះមុនីវង្ស ដើម្បីត្រៀមចូលរួមសម្ពោធស្ពានអាកាសមរតកតេជោ
ភ្នំពេញ ៖ ខណៈស្ពានអាកាសមរតកតេជោជិតនឹងបញ្ចប់ការសាងសង់ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនោះ សំណង់រឹងដែលសាងសង់ពីឥដ្ឋ រៀបដែកចាក់ស៊ីម៉ង់ត៍ ក៏កំពុងសាងសង់នៅ លើចិញ្ចើមផ្លូវដើររបស់សាធារណជនជាបណ្ដើរៗផងដែរ។
ការសាងសង់សំណង់រឹងនៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ តាមបណ្ដោយមហាវិថីព្រះមុនីវង្សនេះ គឺទើបឃើញកើតមាននៅប៉ុន្មានថ្ងៃកន្លងមកនេះប៉ុណ្ណោះ ដោយមិនមានការហាមឃាត់ពីអាជ្ញាធរមូលដ្ឋាននោះឡើយ។ ប្រសិនបើមិនមានវិធានការទប់ស្កាត់នៅពេលនេះទេ អាចនឹងមានការរីករាលដាលនៃការសាងសង់សំណង់រឹងបែបនេះបន្តទៀត។
ព័ត៌មានស្ដីពីការសាងសង់សំណង់រឹងនៅលើចិញ្ចើមថ្នល់ ជាប់គល់ស្ពានអាកាសមរតកតេជោនេះ ពល រដ្ឋបានជូនដំណឹងទៅលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ក្នុងទឹកដីខណ្ឌមានជ័យ ជាច្រើនថ្ងៃកន្លងមកហើយ តែសំណង់នេះនៅតែបន្តការសាងសង់ជាដដែល។
បញ្ហាសំណង់អាណាធិបតេយ្យនៅតាមមូលដ្ឋានមួយចំនួនធំ ត្រូវបានគេមើលឃើញថា បណ្ដាលមកពីការមិនយកចិត្តទុកដាក់ហាមឃាត់របស់អាជ្ញាធរនៅតាមមូលដ្ឋាន ដែលបង្កឱ្យសមត្ថកិច្ចជំនាញនៃអា ជ្ញាធររាជធានី/ខេត្ត ឈឺក្បាលនៅក្នុងការដោះស្រាយ។
ពលរដ្ឋខ្លះក៏តាំងចិត្តនឹងសាងសង់សំណង់រឹងនៅលើចិញ្ចើមផ្លូវនៃមហាវិថីព្រះមុនីវង្សនេះដែរ ដោយ សារឃើញគំរូនៃការសាងសង់បែបនេះ៕
ដោយ៖ គង់ ឌិន


-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ