ព័ត៌មាន
ពលរដ្ឋចាស់ក្មេងកាន់តែច្រើននាំគា្ន ទទួលសេវាសុខាភិបាល តាមរយៈប្រើប្រាស់បណ្ណ ប.ស.ស
បច្ចុប្បន្ននៅតាមមូលដ្ឋានសុខាភិបាលនានា គឺមានពលរដ្ឋចាស់ក្មេងនានាកាន់តែច្រើន បាននាំគ្នាប្រើប្រាស់បណ្ណ ប.ស.ស សម្រាប់ការទទួលបាននូវសេវាពិគ្រោះ ពិនិត្យ ថែទាំ ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ រដ្ឋ ឯកជន ហើយពលរដ្ឋនានានោះ បានថ្លែងការពេញចិត្តខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តកម្មវិធីនយោបាយកែទម្រង់ ផ្តល់ឱកាសឲ្យពលរដ្ឋចាស់ក្មេងនានាប្រើប្រាស់បណ្ណ ប.ស.ស ថែទាំសុខភាពនេះ។
បណ្តាពលរដ្ឋ នៅខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែមីនានេះថា បច្ចុប្បន្នពលរដ្ឋទាំងអស់គ្នា មានការពេញចិត្តខ្លាំង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តកម្មវិធីនយោបាយកែទម្រង់ និងបានផ្តល់ឱកាសឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ និយោកជិកនានា ជាពិសេសផ្តល់ឱកាសឲ្យពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាជីវករលក់ដូរខ្នាតតូចធំនានា អាចបង់វិភាគទានដើម្បីទទួលបានបណ្ណ ប.ស.ស សម្រាប់ទទួលបានសេវាពិនិត្យ ព្យាបាលជំងឺ នៅតាម មន្ទីរពេទ្យ រដ្ឋ និងឯកជននានាដោយមិនមានការគិតថ្លៃ និងមានការចំណិញច្រើន។
បើតាមមន្ត្រី ប.ស.ស នៃមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល ថ្លែងថា បច្ចុប្បន្ន ពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងមន្ទីរពេទ្យជ័យជំនះ ក៏ដូចនៅតាមមូលដ្ឋានសុខាភិបាលនានាទៀតដែរ គឺមានពលរដ្ឋភាគច្រើនលើសលុប ប្រើប្រាស់បណ្ណ ប.ស.ស មកពិនិត្យ ព្យាបាលជំងឺ និងផ្តល់ទទួលថ្នាំព្យាបាលជំងឺ ដោយមិនបាច់បង់ថវិកា ខណៈ គ្រប់មន្ត្រីសុខាភិបាល និងមន្ត្រីផ្តល់សេវាបណ្ណ ប.ស.ស នានា គឺបានកំពុងខិតខំផ្តល់សេវាឲ្យមានគុណភាព ផ្តល់ភាពទាក់ទាញ ដើម្បីជំរុញឲ្យពលរដ្ឋងាកមកប្រើប្រាស់សេវាបណ្ណ ប.ស.សឲ្យបានច្រើនថែមទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអនុវត្តកម្មវិធីនយោបាយកែទម្រង់ និងជំរុញការអនុវត្តកម្មវិធីផ្តល់សេវាបេឡាជាតិសន្តិសុខសង្គម ប.ស.ស ក្របដណ្តប់លើកម្មករ និយោជិក និងពលរដ្ឋអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនានាឲ្យបានទូលំទូលាយ និងជំរុញផ្តល់សេវាប្រកបតម្លាភាព ធ្វើយ៉ាងណា មិនឲ្យមានរើសអើងឲ្យសោះចំពោះអ្នកប្រើប្រាស់ បណ្ណ ប.ស.ស។
តាមរយៈរបាយការណ៍ បេឡាជាតិសន្តិសុខសង្គម ប.ស.ស បានឲ្យដឹងថា គិតមកត្រឹមសប្តាហ៍ទី៣ ខែមីនា ឆ្នាំ២០២៥នេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានសមាជិកសរុប ចំនួន ២លាន ៨សែននាក់ ស្រី ១លាន ៥៤ម៉ឺននាក់ ក្នុងនោះមន្រ្តីសាធារណៈប្រមាណ ៥០ម៉ឺននាក់ កម្មករនិយោជិតក្នុងវិស័យឯកជនជិត ១លាន៦សែនលាននាក់ បុគ្គលស្វ័យនិយោជន៍មានចំនួន ៥៣ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ១៧ម៉ឺននាក់ ថែមទៀត។
គិតចាប់ពីការអនុវត្តរបបសន្តិសុខសង្គម មកដល់ពេលនេះ សមាជិក ប.ស.ស. បានចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលជិត២៤លានដង និងបើគិតក្នុងរយៈពេលជិត៣ខែ ដើមឆ្នាំ២០២៥ មានសមាជិក ប្រើប្រាស់សេវាប្រមាណ ១,៥លានដង នៅតាមមូលដ្ឋានសុខាភិបាលទាំងរដ្ឋ និងឯកជន ទូទាំងប្រទេស៕ អត្ថបទ ស៊ុម សុខជា
-
PR NEWS6 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា5 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន7 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន7 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់