ព័ត៌មាន
ខេត្តបន្ទាយមានជ័យ និងខេត្តវិញឡុងវៀតណាម សន្យាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងបច្ចេកទេស
បន្ទាយមានជ័យ៖ កិច្ចសហប្រតិបត្តការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងបច្ចេកទេស រវាងខេត្តវិញឡុងវៀតណាម និងខេត្តបន្ទាយមានជ័យកម្ពុជា ត្រូវពង្រឹងបន្ថែមទៀត ក្នុងជំជួបសម្តែងការគួរសមជាមួយគណៈកម្មាធិការប្រជាជនខេត្តវិញឡុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី ១៩ មីនា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សានាពេលនោះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ៏យ លោក ង្វៀន មិញយុង អនុប្រធានប្រចាំការក្រុមប្រឹក្សាខេត្តវិញឡុង និងជាប្រធានប្រតិភូ លោក ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុល នៃស្ថានកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង និងមន្ទីអង្គភាពវិស័យឯកជនចូលរួមជួបសម្តែងការគួរសមជាមួយគណៈកម្មាធិការប្រជាជនខេត្តវិញឡុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះជាច្រើនរូបផងដែរ។
ជាមួយគ្នានោះដែរឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបង្ហាញពីសក្ដានុពលរបស់ខេត្ត ដែលមានវិសាលភាពផ្ទៃដីកសិកម្មធំធេងមានជីវជាតិសម្រាប់ធ្វើស្រែចំការ ច្រកទ្វារអន្ដរជាតិធំៗចំនួនពីរគឺច្រកទ្វារអន្តជាតិប៉ោយប៉ែត សម្រាប់ទទួលភ្ញៀវទេសចរណ៍ និងច្រកទ្វារអន្តជាតិស្ទឹងបត់ សម្រាប់សំរួលការដឹកជញ្ជូនទំនិញចេញចូល ក្រៅពីនេះ ក៏ផ្លូវដែក១ខ្សែ និងផ្លូវជាតិ ដែលកំពុងស្ថាបនាជិតរួចរាល់ងាយស្រួលដឹកជញ្ជួនផលិផលក្នុងស្រុកចេញទៅក្រៅប្រទេសផងដែរ។
ឯកឧត្ដម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងរំលឹកឡើងវិញពីកិច្ចសហប្រត្តិបត្តការខេត្តវិញឡុងវៀតណាម ជួយប្រជាជនចេញពីរបបប៉ុលពត និងបន្តជួយ លើវិស័យផ្សេងៗរបស់ខេត្តបន្ទាយមានជ័យរហូកមកដល់បច្ចប្បន្ន។
ទន្ទឹមគ្នានោះដែរលោក ង្វៀន មិញយុង អនុប្រធានប្រចាំការក្រុមប្រឹក្សាខេត្តវិញឡុង និងជាប្រធានប្រតិភូ លោក ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុល នៃស្ថានកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តការល្អរវាងខេត្តទាំងពីរបន្ទាយមានជ័យ-វិញឡុង និងការសម្រួលដល់ក្រុមការងាររុករកអដ្ឋិធាតុ ស្របតាមអនុសារណៈយោគយល់ដែលបានចុះហត្ថលេខាកន្លងមក។
លោកអនុប្រធានប្រចាំការក្រុមប្រឹក្សាខេត្តវិញឡុង និងជាប្រធានប្រតិភូ សន្យាពង្រឹងកិច្ចសហប្រតិបត្តការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងបច្ចេកទេស បន្តជួយខេត្តបន្ទាយមានជ័យ បញ្ចៀសចេញវិបត្តិសេដ្ឋកិច្ចពិភពលោក ស្របតាមសក្ដានុពលរបស់ខេត្តនេះ៕ឃិនសារិទ្ធ








-
PR NEWS6 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា5 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន7 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន7 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់