ព័ត៌មាន
សិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាល ខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី ២១ ខែមីនាឆ្នាំ២០២៥ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដោយទទួលបានជ័យលាភី (ODF) នៅក្នុងភូមិឃុំសង្កាត់ក្រុងស្រុកចំនួន ៣០៨ ភូមិ ឃុំចំនួន ១៩ សង្កាត់ ៥ក្រុងចំនួន ០១ ស្រុកចំនួន ០៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ទាំងស្រុង។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក គង់ កន្នារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត រួមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៥ ក្រុមការងារចុះទៀងផ្ទាត់ (ODF) នៃក្រសួងអភិវឌ្ឍន៍ជនបទមេឃុំចៅសង្កាត់ទាំង ២៤ និងតំណាងអង្គការដៃគូរនានា ក្នុងខេត្តឧត្តមានជ័យ ជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះដែរលោក គង់ កន្នារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត បានសំដែងនូវសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមវេជ្ជបណ្ឌិត យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទដែល បានអញ្ជើញចូលរួមនៅក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នាពេលនេះផងដែរ។
លោកបានបន្តទៀតថា ក្នុងនាមថ្នាក់ដឹកនាំខេត្តពិតជាមានមោទនភាព និងសូមសម្ដែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកនិងអនាម័យជនបទ (PWG) ជាពិសេសលោក ហេង សុខអេង ដែលជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ និងថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចូលរួមសហការឧបត្ថម្ភគាំទ្រប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឲ្យសម្រេចបានការបញ្ចប់បន្ទោបង់ពាសវាលពាសកាល ក្នុងខេត្តឧត្តរមានជ័យ ប្រកបដោយជោគជ័យ។
ក្នុងឱកាសនោះដែរឯកឧត្តមវេជ្ជបណ្ឌិត យឹម ជុង បានមានប្រសាសន៍ថា ចំពោះសិក្ខាសាលាថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខេត្តឧត្តរមានជ័យ ពីព្រោះជាការវិនិច្ឆ័យពីភាពត្រឹមត្រូវស្របតាមគោលការណ៍ណែនាំ និងលក្ខណៈបច្ចេកទេសសមជាខេត្ត មួយគួរទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិត (ODF) ពិតប្រាកដណាស់ ហើយលទ្ធផលដែលទទួលបានជោគជ័យនាពេលនេះ កើតចេញពីការជឿជាក់លើការដឹកនាំនៅគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ខេត្តក្រុងស្រុកឃុំសង្កាត់ភូមិគឺមានការឯកភាពផ្ទៃ ក្នុងមានកិច្ចសហការគ្នាល្អមានស្មារតីទទួលខុសត្រូវខ្ពស់ និងមានឆន្ទៈមោះមុតដើម្បីសេចក្តីថ្លៃថ្នូរកិត្តិយសជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការចំណាយទៅលើថ្លៃព្យាបាលជំងឺ ដែលបណ្ដាលមកពីកង្វះអនាម័យទឹកស្អាតផងដែរ៕ ឃិនសារិទ្ធ







-
PR NEWS6 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា5 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន7 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន7 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់