ព័ត៌មាន
អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន ជាក្រុមហ៊ុនឈានមុខផ្នែកអភិវឌ្ឍន៍លំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា បានប្រកាសបើកលក់គម្រោងអភិវឌ្ឍន៍ទំនើបចម្រុះដ៏ធំសម្បើមកណ្តាលទីក្រុង គម្រោង ហ្រ្គេនលែនម៉ាក ២៧១ ជាផ្លូវការហើយ បន្ទាប់ការប្រកាសពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងធំៗចំនួន២ព្រមគ្នា កាលពីថ្មីៗកន្លងទៅនេះ។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅទីតាំងគម្រោងផ្ទាល់ ក្រោមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

គម្រោង ហ្រ្គេនលែនម៉ាក ២៧១ ជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មីដ៏មានសក្តានុពលបំផុត និងធំសម្បើម ដែលតភ្ជាប់ពីគម្រោងលែនម៉ាក ២៧១ ត្រឹមតែ ៣នាទីពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល និង ១០-១៥នាទី ទៅកាន់អាកាសយាន្តដ្ឋានអន្តរជាតិ តេជោតាខ្មៅ ដែលគ្រោងបើកដំណើរការក្នុងពេលឆាប់ៗនេះ។
គម្រោង ហ្រ្គេនលែនម៉ាក ២៧១ ហ៊ុំព័ទ្ធដោយផ្លូវយុទ្ឋសាស្រ្តធំៗខ្វាត់ខ្វែងដល់ទៅ៣ គឺផ្លូវ ៦០ម៉ែត្រ ផ្លូវ ២៧១ និងផ្លូវ ៣៧១ ស្ថិតក្នុងតំបន់យុទ្ធសាស្រ្តជាមូលដ្ឋានពាណិជ្ជកម្មឈានមុខសំខាន់ៗ កណ្តាលទីក្រុង មានចរន្តសេដ្ឋកិច្ចដ៏ខ្លាំងក្លា។

គម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មី មួយនេះនឹងនាំមកនូវទំនើបកម្មនៃការរស់នៅ ជាមួយគ្រឿងបរិក្ខារយ៉ាងសម្បូរបែបរួមមាន៖មជ្ឈមណ្ឌលសន្និបាត ជីប ម៉ុង ដ៏ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនបទពិសោធន៍នៃការរៀបចំកម្មវិធីធំៗ ដូចជា ប្រជុំអាស៊ាន បន្ទប់ប្រជុំ សាលពិព័រណ៍ធំៗ កន្លែងរៀបចំសិក្ខារសាលា សន្និបាតខាតធំ ឬ សម្រាប់ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍លំដាប់កំពូល ដែលស្វាគមន៍ភ្ញៀវបានរហូតដល់ជាង ១០,០០០នាក់ ជាមួយការរចនាតាមស្តង់ដារអន្តរជាតិដំបូងគេ មានបំពាក់ផ្ទាំង LED ដ៏ទំនើប និងចំណតយានយន្តដ៏ធំទូលាយ ផ្តល់ភាពងាយស្រួលសម្រាប់កម្មវិធីធំៗរបស់លោកអ្នក។ មជ្ឈមណ្ឌលកីឡាដ៏ធំ បំពាក់សម្ភារៈទំនើបៗ មានអាងហែលទឹកខ្នាតអន្តរជាតិសម្រាប់មនុស្សគ្រប់វ័យ និងមានកីឡាកម្សាន្តជាច្រើន បន្ថែមជូនមុខងារសុខភាពដ៏ចាំបាច់ ឧទ្យាន ហ្រ្គេនលែនម៉ាក តាមមាត់ទឹក ដែលលាយបញ្ចូលគ្នាជាមួយរុក្ខវិថី បៃតងស្រស់ត្រកាល ជាកន្លែងសម្រាកលំហែ និងជួបជុំប្រកបដោយភាពសុខដុមរមនា។ មជ្ឈមណ្ឌលធុរកិច្ចចម្រុះ និងមជ្ឈមណ្ឌលច្នៃប្រឌិតបច្ចេកវិទ្យាដ៏ធំដំបូងគេ។ លើសពីនេះ គ្រឹះស្ថានអន្តរជាតិធំៗ នឹងប្រែក្លាយ ហ្រ្គេនលែនម៉ាក ២៧១ អោយជាគោលដៅទាក់ទាញ និងលេចធ្លោជាងគេនៅក្នុងតំបន់។

បើនិយាយពីជម្រើសម៉ូដផ្ទះថ្មីៗ ប្រណីតៗ ស្រស់ស្អាតគឺមានយ៉ាងច្រើននៅក្នុងគម្រោង។ អ្វីដែលរឹតតែគួរអោយចាប់អារម្មណ៍ អ្នកឧកញ៉ា លាង ហួង ក៏បានប្រកាសអំពីការផ្តល់ជូនជាពិសេសក្នុងឱកាសបើកលក់ជាផ្លូវការនេះផងដែរ ចំពោះការបង់ឥតប្រាក់កក់ និងបង់ឥតការប្រាក់រហូតដល់ ៣៦ ខែ ការបញ្ចុះតម្លៃរហូតដល់ ១០% ការបង្វិលកងសំណាងយកប័ណ្ណបញ្ចុះតម្លៃបន្ថែម ប័ណ្ណទិញគ្រឿងអេឡិចត្រូនិច និងរង្វាន់ដ៏សន្ធឹកសន្ធាប់ជាច្រើនទៀត៕






-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍