ព័ត៌មាន
វិទ្យាស្ថានបណ្តុះបណ្តាល ធីវ៉េត NTTI បន្តរៀបចំសង្រ្កាន្តឆ្នាំថ្មី ដើម្បីលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ
ភ្នំពេញ ៖ គិតមកដល់ពេលនេះ ជាលើកទី៥ហើយ ដែលវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) រៀបចំដោយក្រុមយុវជនស្ម័គ្រចិត្ត NTTI យុវជន ស.ស.យ.ក និងយុវជនក្រុម១៨ បានរៀបចំកម្មវិធីសង្ក្រាន្ត ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានដល់នាពេលខាងមុខ ដើម្បីបង្ហាញអំពីភាពរុងរឿងនៃវប្បធម៌ ក៏ដូចជាបង្ហាញការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈទៅដល់យុវជន សិស្ស និស្សិត។
នៅក្នុងពិធីប្រកាសបើកសម្ភោធសង្ក្រាន្ត NTTI ២០២៥ និងពិព័រណ៌ស្នាដៃនិស្សិត ក្រោមប្រធានបទ “យុវជនTVET លើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ” នាព្រឹកថ្ងៃទី២២ ខែមីនានេះ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលដ៏មានតម្លៃនេះ ដែលជាកិច្ចខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្មពីថ្នាក់់ដឹកនាំ មន្រ្តីរាជការ និងក្រុមយុវជនស្ម័គ្រចិត្ត រួមទាំងអាជីវកម្ម និងក្រុមហ៊ុននានា ដែលបានជម្រុញលទ្ធភាពក្នុងដំណើរការរៀបចំសង្ក្រាន្តជាផ្លូវការនាពេលនេះប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធបំផុត។ ឯកឧត្តម បានបន្តថា ម្យ៉ាងទៀត យុវជនជាធនធានមូលធនមនុស្ស ដើម្បីរួមចំណែកជាកម្លាំងចលករក្នុងការលើកស្ទួយការអភិវឌ្ឍន៍ជាតិ ពិសេសវិស័យអប់រំបណ្តុះបណ្តាលបច្ចកេទេស និងវិជ្ជាជីវៈ បានកាន់តែប្រសើរតាមរយៈការបង្ហាញស្នាដៃ ទេពកោសល្យ ការច្នៃប្រឌិតប្រកបដោយគុណភាព គុណតម្លៃ និងប្រសិទ្ធភាពខ្ពស់ តួយ៉ាងការរៀបចំសកម្មភាពដំណើរការកម្មវិធី “សង្ក្រាន្ត-NTTI-២០២៥” នាឱកាសនេះ។
ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានមានប្រសាសន៍ឲ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះឡើង ក្នុងគោលដៅ ដើម្បីផ្សព្វផ្សាយជំនាញបច្ចេកទេស និងវិជ្ជាជីវៈ វប្បធម៌ អត្តសញ្ញាណជាតិ និងអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងជម្រុញទឹកចិត្តដល់យុវជនស្រលាញ់វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិនៅក្នុងសង្គមជាតិឲ្យកាន់តែរឹងមាំទាំងបច្ចុប្បន្ន និងអនាគត។ ម្យ៉ាងទៀត ក្នុងន័យពង្រឹង និងបង្កើតស្មារតីយុវជន បង្កើតចំណងមិត្តភាព សាមគ្គីភាព និងបង្កើតនូវភាពរីករាយ ទំនាក់ទំនងល្អ ភាពម្ចាស់ការ និងអបអរឆ្នាំថ្មី ព្រមទាំងបង្ហាញពីក្ដីស្រឡាញ់ និងសាមគ្គីភាព ក្នុងគោលដៅតែមួយរបស់យុវជនជាសរសរទ្រូង និងតំណាងភាពមោះមុត ក្នុងការជម្រុញព្រឹត្តិការណ៍បង្ហាញវប្បធម៌ជាតិខ្មែរ និងពិសេសបានផ្តល់ឱកាសដល់យុវជនបង្ហាញការស្រលាញ់វប្បធម៌ជាតិខ្មែរ។
សូមជម្រាបថា ព្រឹត្តការណ៍សង្រ្កាន្ត NTTI ២០២៥ រៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២២ និង២៣ ខែមីនា នៅក្នុងបរិវេណវិទ្យាស្ថានជាតិបណ្តុះបណ្តាល។ នៅក្នុងដំណើរការកម្មវិធីនេះ ឃើញមានការដាក់តាំងបង្ហាញស្នាដៃនិស្សិត ស្ថាបត្យកម្ម សំណង់ អគ្គិសនី របាំជូនពរ របាំត្រុដិ និងការសម្តែងក្បាច់គុនល្បុត្តតោ ជាដើម ដែលជាការសម្តែងដោយនិស្សិតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស រួមទាំងមានតារាចំរៀងពេញនិយម និងការប្រគុំតន្រ្តីដែលមានការចូលរួមពីសិល្បៈករ សិល្បៈការិនីល្បីៗជាច្រើនរូបផ្សេងទៀត៕
អត្ថបទ ឈិត បូរ៉ាវី















-
PR NEWS6 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា5 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន7 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន7 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់