ព័ត៌មាន
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈពេល៣ថ្ងៃនៅលើទឹកដីអង្គរនៃខេត្តសៀមរាបបានផ្ដល់នូវស្នាមញញឹម និងបន្សល់ទុកនូវអនុស្សាវរីយរាប់មិនអស់ដល់ប្រជាពលរដ្ឋមកពីគ្រប់ទិសទី
សៀមរាប៖ តាមរយៈការចូលរួមយ៉ាងច្រើនកុះកររបស់បងប្អូនប្រពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានបង្ហាញពីភាពជោគជ័យយ៉ាងធំធេងរបស់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងការផ្ដល់ផ្ដល់ឱកាសដល់បងប្អូនមកពីទីកន្លែងផ្សេងគ្នា ផ្នត់គំនិតផ្សេងគ្នា និន្នាការផ្សេងគ្នា មកសប្បាយរីករាយជាមួយគ្នា និងរួមគ្នាក្នុងគោលដៅតែមួយដើម្បីលើកស្ទួយវប្បធម៌ខ្មែរ។
គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់ជំនឿទុកចិត្តឱ្យក្រុមគ្រួសារ ស.ស.យ.ក. បានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បន្ថែមលើសង្ក្រាន្តនៅតាមរាជធានី-ខេត្តនានា ដោយផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋអាចចូលរួមអបអរ និងចែករំលែកភាពសប្បាយរីករាយជាមួយគ្នាដោយភាតរភាពក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។
ជាមួយគ្នានេះ សូមថ្លែងអំណរគុណចំពោះក្រសួង/ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តសៀមរាប ក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រួមទាំងយុវជនស្ម័គ្រចិត្ត ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចចេញពីទឹកចិត្ត ឆន្ទៈ និងបេះដូង ដោយបានរួមចំណែកឱ្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានបញ្ចប់ទៅដោយរលូន និងជោគជ័យយ៉ាងត្រចះត្រចង់។













-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”