ព័ត៌មាន
កម្ពុជា ផ្សព្វផ្សាយកម្មវិធីសិក្សាគណនេយ្យករជំនាញ ដើម្បីបំពេញតាមតម្រូវការរីកចម្រើនប្រទេសកម្ពុជា
និយ័តករគណនេយ្យ និងសវនកម្ម ផ្សព្វផ្សាយកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជាដល់សាកលវិទ្យាល័យ វិទ្យាស្ថាន គ្រឹះស្ថាន អប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ សិស្ស-និស្សិត នៃការបំពេញតម្រូវការបន្ថែមលើអ្នកជំនាញគណនេយ្យ ប្រកបដោយគុណវុឌ្ឍិ ស្របតាម កំណើនសេដ្ឋកិច្ចកម្ពុជា ដែលកំពុងរីកចម្រើន។
ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សា គណនេយ្យករជំនាញកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជាលើកទី១” នៅចុង សប្តាហ៍កន្លងមកថា សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ដល់សាកលវិទ្យា ល័យ វិទ្យាស្ថាន គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ សិស្ស-និស្សិត និងសាធារណជន ក្នុងគោលបំណងដើម្បីបំពេញតម្រូវការ បន្ថែមលើអ្នកជំនាញគណនេយ្យ ប្រកបដោយគុណវុឌ្ឍិ ស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជា ដែលកំពុងរីកចម្រើន។ កម្មវិធីសិក្សានេះផ្តោត សំខាន់ ដោយធានាថា កម្ពុជានឹងបង្កើនបាននូវចំនួនគណនេយ្យករជំនាញឱ្យបានកាន់តែខ្ពស់ ដែលរក្សានូវស្តង់ដាគុណភាព ដើម្បី បំពេញតម្រូវការទាំងក្នុងស្រុក និងអន្តរជាតិ សម្រាប់របាយការណ៍ហិរញ្ញវត្ថុ អនុលោមតាមបទប្បញ្ញត្តិ និងតម្លាភាព។
ជុំវិញការសិក្សានេះ ឯកឧត្តមរដ្ឋលេខាធិការ លើកទឹកចិត្តដល់សាកលវិទ្យាល័យ វិទ្យាស្ថាន គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដែលជាឧត្តមសិក្សា អភិវឌ្ឍន៍កម្មវិធីសិក្សាជំនាញគណនេយ្យ និងសវនកម្ម ឱ្យទាន់ការវិវឌ្ឍបណ្ដាប្រទេសជឿនលឿន លើពិភពលោក តាមគោលការណ៍ស្ម័គ្រចិត្ត។ លើកកម្ពស់សមត្ថភាពសាស្រ្តាចារ្យ លើមុខវិជ្ជាគណនេយ្យ និងសវនកម្មចាំបាច់មួយចំនួន ស្របតាមនិយាមអន្តរជាតិ និងវិធីសាស្រ្តបង្រៀនជំនាញថ្មីៗ តាមរយៈការបណ្តុះបណ្តាលនិងការបណ្តុះបណ្តាលបន្ត។ ជំរុញវឌ្ឍនភាព នៃការអនុវត្តកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ និងកម្មវិធីសិក្សាបច្ចេកទេសផ្សេងទៀត ដែលមានគុណវុឌ្ឍិប្រហាក់ប្រហែល ដែល កំពុងមានស្រាប់ និងជំរុញការទទួលស្គាល់គ្រឹះស្ថានបណ្តុះបណ្តាលដៃគូ លើកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និងកម្មវិធីសិក្សា បច្ចេកទេសគណនេយ្យ។
ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម លើកឡើងផងដែរថា ក្នុងកាលៈទេសៈដែលនិយ័តករគណ- នេយ្យ និងសវនកម្ម ពង្រឹងអនុលោមភាព, កំណើននៃសេចក្តីត្រូវការសេវាគណនេយ្យ និងសេវានៃសវនកម្ម ព្រមទាំងសេចក្តីត្រូវការ គណនេយ្យករជំនាញដែលមានគុណវុឌ្ឍិ គឺមានការកើនឡើង ប៉ុន្តែគណនេយ្យករជាជនជាតិខ្មែរ នៅមានចំនួនតិចនៅឡើយ បើ ប្រៀបធៀបគណនេយ្យករដែលជាជនជាតិបរទេស។ បើយោងតាមស្មារតីនៃប្រកាស ស្តីពីការគ្រប់គ្រងអាជ្ញាបណ្ណប្រកបរបរវិជ្ជាជីវៈ គណនេយ្យ និងសវនកម្ម គឺមានបំណងលើកកម្ពស់ទីផ្សារការងាររបស់កម្ពុជា ដោយសារចំនួនគណនេយ្យករ និងសវនករកម្ពុជាមាន ចំនួនតិច មិនអាចបំពេញសេចក្តីត្រូវការនៃសេវាសវកម្ម សេវាគណនេយ្យ។ ដូច្នេះតាមរយៈនេះ គឺយើងកំពុងគិតគូរអភិវឌ្ឍន៍ក្នុងទស្សនៈ វែងឆ្ងាយ ដើម្បីឆ្លើយតបទៅនិងតម្រូវការកម្ពុជាបច្ចុប្បន្ន និងពេលអនាគត៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន5 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ