ព័ត៌មាន
មន្ទីរពេទ្យគន្ធបុប្ផា បានសង្រ្គោះកុមារ និងស្រ្តីជាង២៣ លានករណី
ចាប់តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២ មន្ទីរពេទ្យនេះ បានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី ក្នុងនោះក៏បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។
ជាការចូលរួមដល់ដំណើរការ មន្ទីរពេទ្យគន្ធបុប្ផា យុទ្ធនាការ“១ម៉ឺនរៀល ១ម៉ឺននាក់” បានចាប់ផ្ដើមជាថ្មី ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥។
ការចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ប្រជាពលរដ្ឋអាចធ្វើការបរិច្ចាគតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េ រិក ឬតាមរយៈ QR Code ដូចមានក្នុងរូបភាពខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែម, សូមធ្វើការទំនាក់ទំនងលេខទូរសព្ទ៖ ០៩៩ ៣៣៣ ១៣៣, ០១២ ២៣៥ ៥៨២, ០៨៨ ៩២៤ ៥៣៣៨, ឬ ០១៦ ៨០៨ ៩០៥។
ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។







-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ