ព័ត៌មាន
ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមដំណើរការកំណែវិញ្ញាសាប្រឡងប្រជែងមន្ត្រីច្បាប់
គណៈកម្មការរៀបចំការប្រឡងប្រជែង នៃក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចាប់ផ្ដើមដំណើរការកំណែវិញ្ញាសាប្រឡងប្រជែង របស់បេក្ខជនទាំង ៤១រូប ដែលប្រឡងចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តីលើវិញ្ញាសាសរសេរលើកទី ២។

ដោយអនុវត្តតាម និយាមនីតិវិធីប្រតិបត្តិក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្រសួងមុខងារសាធារណៈ បានចាប់ផ្ដើមដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡង មន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី។ ការធ្វើកំណែធ្វើឡើងនៅថ្ងៃបន្ទាប់ ក្រោយការប្រឡងបានបិទបញ្ចប់កាលពីម្សិលម៉ិញ។

ការធ្វើកំណែសន្លឹកកិច្ចការវិញ្ញាសាសរសេរលើកទី ២នេះ ចាប់ផ្តើមពីព្រឹកព្រលឹម តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ និងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្តផងដែរ។

ការកែលើសន្លឹកកិច្ចការវិញ្ញាសាសរសេរលើកទី ២នេះ ក៏មានវត្តមានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង អញ្ជើញពិនិត្យដោយផ្ទាល់លើដំណើរការ របៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការបេក្ខជនផងដែរ។

វិញ្ញាសាសរសេរលើកទី ២នេះ ជាប្រភេទសំណួរអធិប្បាយ ហើយវិញ្ញាសាចែកចេញជា ២។ វិញ្ញាសាទី១ ជាប្រភេទសំណួរសរសេរបកស្រាយលើ ចំណេះដឹងទូទៅ រីឯវិញ្ញាសាទី ២ ជាប្រភេទសំណួរសរសេរបកស្រាយលម្អិតលើមុខជំនាញឯកទេសផ្លូវច្បាប់ រួមមាន នីតិបុគ្គល នីតិសាធារណៈ និងនីតិអន្តរជាតិ។

គួរបញ្ជាក់ដែរថា ការប្រឡងជ្រើសរើសមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី ជាការប្រឡងជ្រើសរើសមន្ត្រីក្នុងក្របខណ្ឌថ្មី ឆ្នាំ ២០២៥ ចំនួនជ្រើសរើសគឺចំនួន ១៥នាក់ប៉ុណ្ណោះ។ ចំពោះបេក្ខជនប្រកួតប្រជែងសរុបមានចំនួន ៥០៧នាក់៕ អត្ថបទ៖ គឹមហុក




-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ