ព័ត៌មាន
នាយក ACCA ប្រចាំកម្ពុជា៖ កម្ពុជាកំពុងបណ្តុះបណ្តាលជំនាញឆ្លើយតបដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម
នាយកការិយាល័យតំណាង ACCA ប្រចាំប្រទេសកម្ពុជា មើលឃើញធនធានមនុស្សលើការសិក្សាជំនាញនៅកម្ពុជា កំពុងមានសក្តានុ- ពល ក្នុងការចូលលើវិស័យការងារ ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ និងក៏ជាការចូលរួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាដើម។

លោក នូវ រតនា នាយកការិយាល័យតំណាង ACCA ប្រចាំប្រទេសកម្ពុជា លើកឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រ, បរិញ្ញាបត្រ គណនេយ្យ និងហិរញ្ញវត្ថុ និងសញ្ញាបត្រ CAT ជូននិស្សិតខេមអេដ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នេះថា ជុំវិញ ACCA នេះ ក្នុងនាមលោកជានាយកតំណាងឱ្យ ៧ការិយាល័យ និងត្រូវ ៧ ប្រទេសនៅក្នុងអាស៊ាន ដែលបច្ចុប្បន្នបានកំពុងធ្វើការយ៉ាងជិតស្និតជា មួយបណ្តាការិយាល័យផ្សេងៗប្រមាណ ១១៧ ការិយាល័យ នៅទូទាំងសកលលោក ក្នុងនោះសម្រាប់កម្ពុជា, ជុំវិញការសិក្សាជំនាញ ឃើញថា កម្ពុជាបានអនុវត្តស្តង់ដារគណនេយ្យអន្តរជាតិ ដោយបានប្រើប្រាស់ស្តង់ដារអន្តរជាតិនេះជាយូរណាស់មកហើយ ពោលគឺ កម្ពុជា បានកំពុងដើរទន្ទឹមប្រទេសអភិវឌ្ឍផ្សេងៗផងដែរ, ជាក់ស្តែងជំនាញគណនេយ្យ សវនកម្ម និងហិរញ្ញវត្ថុ កម្ពុជាកំពុងមានភាព លេចធ្លោ ក្នុងការបង្កើតធនធានមនុស្សប្រកបដោយសក្តានុពល សម្រាប់វិស័យការងារ ដើម្បីចូលរួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន។

លោក ខេស៊ី បាណេត នាយកខេមអេដ ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ជុំវិញការសិក្សាជំនាញនេះ កន្លង មកខេមអេដ គឺជាដៃគូជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាំទ្រដល់ការបណ្តុះបណ្តាលមុខជំនាញមួយចំនួន ដើម្បីឆ្លើយតបទៅនិង តម្រូវការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសខេមអេដ បានសហការជួយក្រុមប្រឹក្សាជាតិគណនេយ្យ (បច្ចុប្បន្នជានិយ័តករ គណនេយ្យ និងសវនកម្ម) ដើម្បីជំរុញបណ្តុះបណ្តាលស្តង់ដារគណនេយ្យ និងស្តង់ដារសវនកម្មអន្តរជាតិ ដែលបានកំពុងអនុវត្ត នៅកម្ពុជា។ តាមរយៈនេះយើងទទួលបានប្រយោជន៍ជាច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជាដូចជា៖ ការចូលរួមក្នុងវិស័យការងារ, ការទាក់ ទាញវិនិយោគឱ្យចូលមកប្រទេសកម្ពុជា ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់នូវមូលដ្ឋានហិរញ្ញវត្ថុដែលមាន គុណភាព និងតម្លាភាព និងរៀបចំដោយស្តង់ដារដោយទំនុកចិត្ត។

លោក បន្តថា ការធានានូវព័ត៌មានហិរញ្ញវត្ថុ និងការរាយការណ៍ហិរញ្ញវត្ថុ គឺជាមូលដ្ឋាននៃការទាក់ទាញអ្នកវិនិយោគឱ្យមក បណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា។ ចំណែការគ្រប់គ្រង់អាជីវកម្ម គឺជាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ដែលជាព័ត៌មានហិរញ្ញវត្ថុ ដែលប្រើប្រាស់បាន ទុកចិត្ត និងឆ្លុះបញ្ចាំងភាពពិតប្រាកដក្នុងអាជីវកម្ម។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ការសិក្សាបណ្តុះជំនាញនេះ រាជរដ្ឋា- ភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ និងកំពុងមានការប្រកួតប្រជែងខ្ពស់ ជាពិសេសការប្រើ ប្រាស់បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាទំនើប ក៏ដូចបច្ចេកវិទ្យារូបវ័ន្តផ្សេងៗ។ ជុំវិញវិស័យបច្ចេកវិទ្យានេះ មកដល់បច្ចុប្បន្ន ការកើនឡើង នៃស្មាតហ្វូន ប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកមានឥទ្ធិពល និងចលនាឌីជីថល បានធ្វើឱ្យយុជនបានក្លាយជាផ្នែកនៃជំនាន់ឌីជីថល ដំបូងគេពិតប្រាកដ ហើយនៅក្នុងឆ្នាំ២០២៥ គឺមានការអប់រំ ភ្ជាប់ទំនាក់ទំនង និងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតអនាគត។ ឯកឧត្តម បណ្ឌិត បន្ថែមថា ជុំវិញការរៀនសូត្រនេះ ចំពោះអ្នកសិក្សា គឺមិនចាំបាច់មានចំលើយទាំងអស់ ដើម្បីឈានទៅជំហានដំបូងនោះទេ ដោយគ្រាន់តែចាប់ផ្តើមកន្លែង ដែលអ្នកនៅជាមួយអ្វីដែលអ្នកមាន៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)