ព័ត៌មាន
សមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ផ្ដល់ដី ផ្ទះ សម្បទានសង្គមកិច្ច ចំនួន៦២ខ្នង ជូនដល់សមាជិក ក្នុងឆ្នាំ២០២៤-ឆ្នាំ២០២៥
ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ នៅក្នុងចុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ នេះសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានប្រគល់ផ្ទះចំនួន ៦២ខ្នង នៅតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិស្រះទឹកតេជោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ជួន ណារិន្ទ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានប្រារព្ធពិធីសំណេះសំណាល់ និងជូនដំណើរបងប្អូនអតីតយុទ្ធជនចំនួន ៣២គ្រួសារ ទៅទទួលយក់ផ្ទះរស់នៅខេត្តឧត្តរមានជ័យ ដោយក្នុងនោះបានឧបត្ថម្ភក្នុង១គ្រួសារ ទទួលបាន៖ អំពូលសូឡា ១ ពាងទឹក ១ អង្ករ ២៥គីឡូ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យូរ ត្រីខ ១យួរ មី ១កេះ ទឹកសុទ្ធ ១កេះ ថវិកា៦០,០០០រៀល សរុបជាថវិកា ១៤,០១៦,០០០រៀល។ បន្ទាប់មកនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានដឹកនាំជូនបងប្អូនអតីតយុទ្ធជនទាំង ៣២គ្រួសារនោះ ទៅទទួលយកដីផ្ទះសម្បទានសង្គមកិច្ចខេត្តឧត្តរមានជ័យ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភឡានក្រុងចំនួន ៣គ្រឿងដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូន និងចាត់ចែងម្ហូបអាហារហូបជូនពួកគាត់ផងដែរ។ និងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ឯកឧត្តម ជួន ណារិន្ទ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានប្រារព្ធពិធី សំណេះសំណាល់ និងជូនដំណើរបងប្អូនអតីតយុទ្ធជនចំនួន ៣០គ្រួសារ ទៅទទួលយក់ផ្ទះរស់នៅខេត្តឧត្តរមានជ័យ ដោយក្នុងនោះបានឧបត្ថម្ភក្នុង១គ្រួសារ ទទួលបាន៖ អំពូលសូឡា ១ ពាងទឹក ១ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យូរ មី ១កេះ ទឹកសុទ្ធ ១កេះ ថវិកា១៧៥,០០០រៀល សរុបជាថវិកា ១៣,១៤០,០០០រៀល។ បន្ទាប់មកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ សមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានដឹកនាំជូនបងប្អូនអតីតយុទ្ធជនទាំង ៣០គ្រួសារនោះ ទៅទទួលយកដីផ្ទះសម្បទានសង្គមកិច្ចខេត្តឧត្តរមានជ័យ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភឡានក្រុងចំនួន ៣គ្រឿងដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូន និងចាត់ចែងម្ហូបអាហារហូបជូនពួកគាត់ផងដែរ៕








-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប