ព័ត៌មាន
សពកងទ័ពមួកខៀវកម្ពុជា២រូបពលីនៅប្រទេសស៊ូដង់ខាងត្បូង បានដឹកមកដល់កម្ពុជាល្ងាចនេះ
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៦ ខែឧសភានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញ ក្នុងពិធីទទួលសព កងទ័ពមួកខៀវកម្ពុជា ចំនួន២រូប នៅក្នុងជួរកងអនុសេនាធំរាជអាវុធហត្ថលេខ ៨៧២ ដែលបានទទួលពលីជីវិត ក្នុងពេលបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
សពកងទ័ពមួកខៀវកម្ពុជា ២រូប ដែលបានទទួលពលី ក្នុងឧបទ្ទវហេតុ ផ្ទុះអាវុធ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងអំឡុងពេលបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅទីក្រុងMalakal នៃសាធារណរដ្ឋស៊ូដង់ខាងត្បូងនោះ ទី១ កញ្ញា អនុសនីយ៍ឯក ដួង ម៉ាហ្គាលី ទី២ លោក អនុសេនីយ៍ទោ ផាក មុន្នី នាយទាហាន នៅក្នុងជួរនៃកងអនុសេនាធំរាជអាវុធហត្ថលេខ ៨៧២ ។
ពិធីទទួលសព នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺប្រារព្វតាមពិធីតាមបែបកងទ័ព និងតាមបែបពិធីសាសនា ដែលមានការជួបជុំ នាយទាហាន នាយទាហានរង ពលទាហាន និងបង្អូនសាច់ញ្ញាតិនៃសព មានការនិមន្តព្រះសង្ឈបង្សុកូល រំកិលមឈូសសព ពិធីហែទង់ជាតិកម្ពុជា និង ទង់អង្គការសហប្រជាជាតិ គ្របលើមឈូស និងធ្វើយុទ្ធដំណើរសពពីព្រលានយន្តហោះ VIP ទៅកាន់កន្លែងប្រារព្ធពិធីសព នៅវត្តជម្ពូវ័ននៅរាធានីភ្នំពេញ និងវត្តក្បាលកោះ ក្រុងអរីយក្សត្រ ខេត្តកណ្តាល។
តាមសារ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានសរសេរថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់យោធិនទាំងរូប ០២រូប ដែលបានពលីក្នុងអំឡុងពេលបេសកកម្មក្នុងទីក្រុង Malakal នៃកងអនុសេនាធំរាជអាវុធហត្ថ ប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានសរសេរទៀតថា នេះជាការបាត់បង់យោធិនដ៏ឆ្នើមពីររូប ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា ចូលរួមថែក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត និងបានបួងសួងដល់ដួងវិញ្ញាណក្ខន្ធ យោធិនទាំងពីររូប សូមស្ថិតក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា កម្ពុជា បានបញ្ជូន កងកម្លាំងអនុសេនាធំរាជអាវុធហត្ថលេខ៨៧២ ចំនួន៧៣នាក់ ក្នុងនោះនារីចំនួន៣៦នាក់ ចេញទៅ បំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង នៅថ្ងៃទី១២ ខែកុម្ភ:ឆ្នាំ២០២៥។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានកងរកម្លាំងរក្សាសន្តិភាពចំនួន៦២៧នាក់ ក្នុងនោះមាននារីចំនួន១៣០នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិUNនៅប្រទេសលីបង់ ស៊ូដង់ខាងត្បូង អាហ្វឹ្រកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហោ្គ។
អត្ថបទ ស៊ុម សុខជា












-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប