ព័ត៌មាន
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួ ស្ថាប័ន អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាសាលា គណៈគ្រប់គ្រងសាលា ក្រុមប្រឹក្សាវិទ្យាសាស្ត្រ សាស្ត្រចារ្យ គ្រូឧទ្ទេស មន្ត្រីរាជការ សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាមទាំងអស់របស់សាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ២,០០០អង្គ/នាក់។
ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេប ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា ក្នុងក្របខណ្ឌនៃបេសកកម្មរបស់ខ្លួន សាលាភូមិន្ទរដ្ឋបាលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ជាបន្តបន្ទាប់ សម្រាប់ការអនុវត្តសកម្មភាពអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ ដោយចាប់តាំងពីការបើកឱ្យដំណើរការឡើងវិញរយៈពេលជាង៣០ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០២៤ កន្លងមកនេះ សាលាសម្រេចបាននូវការបណ្តុះបណ្តាលមន្រ្តីរាជការ ទាំងវគ្គសិក្សារយៈពេលវែង និងវគ្គសិក្សារយៈពេលខ្លី សរុបចំនួន ៣០,២២៦ នាក់ (នារី ៦,៨៧៤ នាក់ ស្មើ ២២,៧៤%) ក្នុងនោះរួមមាន៖ សិស្សមន្ត្រីជាន់ខ្ពស់, សិស្សមន្ត្រីមធ្យម, សិស្សមន្ត្រីក្រមការ, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់, កម្មសិក្សាការីមន្ត្រីមធ្យម, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាល, កម្មសិក្សាការីមន្ត្រីក្រមការ, សិស្សមន្ត្រីក្របខណ្ឌថ្មី និងសិក្ខាកាមវគ្គខ្លី។
ដោយឡែក ជ័យលាភីដែលត្រូវទទួលវិញ្ញាបនបត្រ ឆ្នាំ២០២៤ នារសៀលនេះ មានចំនួនសរុប ៦៦៧នាក់ (នារី ១៤៧នាក់, ព្រះសង្ឃ១១អង្គ) រួមមាន៖ ១).វិក្រឹតការមន្ត្រីជាន់ខ្ពស់ ចំនួន ៩៨នាក់ (នារី ១៥នាក់, ព្រះសង្ឃ ៧អង្គ), ២).វិក្រឹតការមន្ត្រីមធ្យម ចំនួន ២៣៥នាក់ (នារី ៤៩នាក់), ៣).វិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាល ចំនួន ៤១នាក់ (នារី ១១នាក់, ព្រះសង្ឃ ៤អង្គ), ៤).វិក្រឹតការមន្ត្រីក្រមការ ចំនួន ១៦នាក់ (នារី ៦នាក់), ៥).សិក្ខាកាមមន្ត្រីជាន់ខ្ពស់នៃសាកលវិទ្យាល័យការពារជាតិ ចំនួន ៩៨នាក់ (នារី ៦នាក់), ៦/សិក្ខាកាមមន្ត្រីមធ្យម ជំនាន់ទី៧ នៃក្រសួងបរិស្ថាន ចំនួន ២៣នាក់ (នារី ៩នាក់) និង ៧).សិក្ខាកាមមន្ត្រីខុទ្ទកាល័យនៃក្រសួង ស្ថាប័ន ចំនួន ១៦៥នាក់ (នារី ៥៧នាក់)។
ទន្ទឹមនេះ ឯកឧត្តមនាយកសាលា បានលើកឡើងថា ក្នុងឆ្នាំ២០២៥ សាលាភូមិន្ទរដ្ឋបាលបានបើកវគ្គបណ្តុះបណ្តាលបន្តសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣, សិស្សមន្ត្រីក្រមការជំនាន់ទី១១ កម្មសិក្សាការី ឆ្នាំ២០២៥ សរុបចំនួន ៩៧៨ នាក់ (នារី ២១០នាក់, ព្រះសង្ឃ២០អង្គ)។ បន្ថែមលើចំនួនទាំងនេះ ឯកឧត្តមបានបញ្ជាក់ថា សាលាបាននិងកំពុងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសមន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០២៤ មកពីក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ២,០២៤នាក់ (នារី ៨៧៩នាក់) និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី សរុបចំនួន ១,៥៦៦នាក់ (នារី ៣៧០នាក់) និងវគ្គផ្សេងៗទៀត ក្នុងក្របខណ្ឌជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ គ្រឹះស្ថានបណ្តុះបណ្តាលអន្តរជាតិ និងដៃគូអភិវឌ្ឍផងដែរ៕














-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)