ព័ត៌មាន
ការប្រើប្រាស់សេវាសុខាភិបាលក្នុងមូលដ្ឋានខេត្តឧត្តរមានជ័យ មានការកើនឡើង នាពេលបច្ចុប្បន្ន
នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្ត ឧត្តរមានជ័យ បានណែនាំដល់មន្រ្តីសុខាភិបាលនៅតាមបណ្តាលមន្ទីរពេទ្យបង្អែកខេត្ត និងតាម មណ្ឌលសុខភាពទាំងអស់ធ្វើយ៉ាងណាត្រូវបង្កើននូវសមត្ថភាពវិជ្ជាជីវៈ ការយកចិត្តទុកដាក់ឱ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត លើការផ្តល់សេវាសាធារណៈ ទូទៅជូនដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវាពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋប្រកបដោយភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់ ខណៈបច្ចុប្បន្នមានពលរដ្ឋមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋកាន់តែមានការកើនឡើងច្រើននោះ។
លោកវេជ្ជបណ្ឌិត បានឲ្យដឹងថា ការផ្តល់ទំនុកចិត្តប្រកបដោយភាពជឿជាក់ និងក្រមសីលធម៌ល្អពីក្រុមគ្រូពេទ្យក្នុងការពិនិត្យព្យាបាលជំងឺនិងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនពលរដ្ឋគឺជាកាតព្វកិច្ចមួយដ៏សំខាន់របស់អស់លោក លោកស្រីដែលជាមន្រ្តីសុខាភិបាលគ្រប់រូបត្រូវតែអនុវត្តឲ្យខ្ជាប់ខ្ជួនព្រោះអ្នកជំងឺផ្ញើអាយុជីវិតលើគ្រូពេទ្យប្រសិនបើមានការធ្វេសប្រហែសដោយប្រការណាមួយនោះ វាអាចប្រឈម និងបញ្ហាចំពោះមុខផងដែរ ពិសេសនោះចំពោះបងប្អូនដែលជាស្រ្តីមានផ្ទៃពោះ ចាស់ជរា និងកុមារតូចៗ ដែលមានបណ្ណសមធម៌ និងប័ណ្ណ ប ស ស ធ្វើយ៉ាងណាត្រូវតែសម្រួលការផ្តល់សេវាជូនពួកគាត់ឲ្យបានលឿន និងឆាប់រហ័សមិនត្រូវទុកឲ្យពួកគាត់រងចាំយូរនោះឡើយ ចំពោះការមកទទួលសេវានោះ។
ទន្ទឹមគ្នានោះដែរលោកវេជ្ជបណ្ឌិត អ៊ុក សុមេធា ដែលជាប្រធានមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ បានលើកឡើងថា ចំពោះមន្ទីរពេទ្យបង្អែកខេត្ត បច្ចុប្បន្ននេះគឺមានប្រជាពលរដ្ឋមកទទួលសេវាពិនិត្យព្យាបាលជំងឺដោយក្នុងមួយថ្ងៃៗមិនក្រោមពី២០០នាក់នោះទេ ។ក្នុងនោះប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ណសមធម៌ និងបណ្ណ ប.ស.ស មានចំនួន៨០ភារយ ។
ជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិត បានឲ្យដឹងថា សព្វថ្ងៃនេះមន្ទីរពេទ្យបង្អែកខេត្តកំពុងបានខិតខំយកចិត្តទុកគិតគូរខ្ពស់ពីបញ្ហាប្រឈមនានារបស់ពលរដ្ឋដែលមកទទួលសេវាពិនិត្យព្យាបាលជំងឺនៅមន្ទីររដ្ឋដោយមានការគាំទ្រ និងកោតសរសើរពីសំណាក់ប្រជាពលរដ្ឋផងដែរចំពោះការផ្តល់សេវាទូទៅគឺមានភាពលឿនរហ័ស និងមានទំនុកចិត្តខ្ពស់។
លោកវេជ្ជបណ្ឌិត បានបន្តថា ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បច្ចុប្បន្ន បានធ្វើឱ្យមន្ទីរពេទ្យរដ្ឋមានការវិវត្តបានយ៉ាងល្អប្រសើរ ខណៈយើងមានគ្រឿងសម្ភារៈឧបករណ៍វេជ្ជសាស្រ្តទំនើបៗ ក្នុងការជួយសង្រ្គោះដល់អ្នកជំងឺត្រឹមត្រូវផងដែរ។
ជាមួយគ្នានោះដែរប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែតខេត្តឧត្តរមានជ័យ បានសម្តែងនូវការកោតសរសើរចំពោះក្រុមគ្រូពេទ្យដែលជានិច្ចកាលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋគ្រប់រូប និងប្រើពាក្យសំដីល្អៗផងដែរ។
ប្រជាពលរដ្ឋបានបន្តថា កន្លងមកភាគច្រើនពួកគាត់បានទៅព្យាបាលជំងឺនៅប្រទេសជិតខាងប៉ុន្តែបច្ចុប្បន្នដោយមើលឃើញពីកត្តាវិជ្ជមានល្អៗច្រើនរបស់មន្ទីរពេទ្យរដ្ឋ និងមានសម្ភារវេជ្ជសាស្រ្តទំនើបសម្រាប់សង្រ្គោះមិនចាញ់មន្ទីរពេទ្យក្រៅស្រុកនោះ ទើបពួកគាត់សម្រេចចិត្តមកពិនិត្យព្យាបាលជំងឺនៅក្នុងស្រុកវិញដោយការមានទំនុកចិត្តខ្ពស់និងមានការជឿជាក់អាចកាត់បន្ថយការចំណាយផ្សេងៗរបស់ពួកគាត់បានមួយកម្រិតធំដោយឡែកចំពោះពលរដ្ឋដែលមានបណ្ណសមធម៌ និងបណ្ណ ប.ស.ស វិញនោះ គឺការពិនិត្យព្យាបាលជំងឺពុំបានអស់ថវិកាអ្វីនោះឡើយ៕ អត្ថបទ៖ ឃិនសារិទ្ធ







-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)