ព័ត៌មាន
គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ រយៈពេល២៦ថ្ងៃបានបិទបញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសនៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥រយៈពេល២៦ថ្ងៃបានបិទបញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។
យោងតាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានឱ្យដឹងថាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ រយៈពេល ២៦ ថ្ងៃបានបិទបញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ដោយសារកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីរបស់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ទាំងអស់ ជាពិសេសមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋយ៉ាងផុលផុស។
គ.ជ.ប បានឱ្យដឹងថា ក្នុងដំណើរការនេះក្រុមចុះឈ្មោះបោះឆ្នោតទាំង ១.៦៥២ ឃុំ សង្កាត់ បានបើកដំណើរការ ការិយាល័យចុះឈ្មោះបោះឆ្នោត តាំងពីថ្ងៃទី១ ខែឧសភា និងបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតជាស្ថាពរ នៅថ្ងៃទី២៦ ខែឧសភា ខែឧសភា ឆ្នាំ២០២៥ ដែលជាថ្ងៃចុងក្រោយ។
ជាការកត់សម្គាល់ ក្រុមចុះឈ្មោះបោះឆ្នោត បានបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ បើទោះបីត្រូវធ្វើការ លើសម៉ោងការងារក៏ដោយ។ ជាក់ស្តែង នៅថ្ងៃចុងក្រោយនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតនៅតាមឃុំ សង្កាត់ យោងតាមរបាយការណ៍ពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការ បោះឆ្នោត (លធ.ខប) ក្រុមចុះឈ្មោះបោះឆ្នោតចំនួន ១.៥១៨ ឃុំ សង្កាត់ បានបិទបញ្ចប់ការចុះឈ្មោះ បោះឆ្នោតព្រមៗគ្នានៅវេលាម៉ោង ៥:៣០នាទីល្ងាច។
ដោយឡែកឃុំ សង្កាត់ ចំនួន ១៣៨ ទៀត នៃ រាជធានី ខេត្តចំនួន ១៨ បានបន្តចុះឈ្មោះជូនប្រជាពលរដ្ឋលើសម៉ោងការងារ ដោយសារអ្នកមក សុំចុះឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានវត្តមានក្នុងបរិវេណខាងក្នុងការិ យាល័យចុះឈ្មោះបោះឆ្នោតនៅឡើយ។
ចំពោះការងារបន្តក្រោយពីបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាម ឃុំ សង្កាត់ ក្រុមចុះឈ្មោះបោះឆ្នោតត្រូវវេចខ្ចប់របាយការណ៍ស្តីពីលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមការិយាល័យបោះឆ្នោតនៃឃុំ សង្កាត់នីមួយៗ និងសម្ភារ ឯកសារ ពាក់ព័ន្ធ ដើម្បីបញ្ជូនមក (លធ.ខប) ត្រួតពិនិត្យ វេចខ្ចប់ រួចបញ្ជូនបន្តមក គ.ជ.ប។
បន្ទាប់ពីនោះ គ.ជ.ប ត្រូវរៀបចំជាបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោត សម្រាប់បិទផ្សាយនៅតាមឃុំ សង្កាត់ និងបង្ហោះផ្សាយនៅលើអាសយដ្ឋានវេប votedist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ដើម្បីឱ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត ពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជីទាំងពីរនេះព្រមទាំងអាចប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ក្នុងករណីពិនិត្យឃើញមានកំហុសឆ្លង៕

-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប