ព័ត៌មាន
គណៈប្រតិភូក្រុមមិត្តភាពសភាថៃ-កម្ពុជាអញ្ជើញទស្សនា និងសិក្សាឈ្វេងយល់វិមាន ឈ្នះ ឈ្នះ
គណៈប្រតិភូសមាជិកសភា នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយលោក ណាត់ថាឆា ប៊ុនឆៃអ៊ីនសារ៉ាត់ សមាជិកសភាតំណាងរាស្ត្រ និងជាប្រធានក្រុមមិត្តភាពសភាថៃ-កម្ពុជា នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះបានអញ្ជើញ បំពេញទស្សនកិច្ច និងសិក្សាឈ្វេងយល់ នៅសារមន្ទីរតេជោសន្តិភាព នៅវិមានឈ្នះ ឈ្នះ។

ខណៈបំពេញទស្សនកិច្ចនោះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិប្រវត្តិសាស្ត្រយោធា បានទទួលស្វាគមន៍ និងបានបង្ហាញអំពីខ្លឹមសារ ក៏ដូចជាសារៈសំខាន់នៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំចុងក្រោយ។

តាមរយៈដំណើរទស្សនាសារមន្ទីតេជោសន្តិភាព និងរចនាបទសំណង់ស្ថាបត្យកម្មនៃវិមានឈ្នះ ឈ្នះបានឈ្វេងយល់ពីអត្ថន័យ និងសារសំខាន់នៃស្ថាបត្យកម្មជាប្រវត្តិសាស្ត្រមួយដែលបង្ហាញអំពីសក្ខីភាពនៃការស្វែងរកសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ។

ក្នុងអំឡុងពេលទស្សនកិច្ចគណៈប្រតិភូសមាជិកសភានៃព្រះរាជាណាចក្រថៃ បានទស្សនា សិលាចារឹក ចម្លាក់ គំនូរ ពិព័រណ៍ បណ្ណាល័យ អគារពិជ័យសេនា និងសារមន្ទីរតេជោសន្តិភាព ដោយបានឈ្វេងយល់អំពីប្រវត្តិសាស្ត្រកម្ពុជាពាក់ព័ន្ធនឹងចំណុចចាប់ផ្ដើមនៃភាពជាអ្នកដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងដំណើរសង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេសការអនុវត្តដ៏ជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេច ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

សូមបញ្ជាក់ថាដំណើរការសាងសង់វិមានឈ្នះ ឈ្នះ ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០១៤។ ក្រោមការដឹកនាំសាងសង់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ហើយការកសាងវិមានឈ្នះ ឈ្នះបានផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណជាតិ វប្បធម៌ និងអរិយធម៌ខ្មែរ និងជាសម្បត្តិសាធារណៈ ដែលអនុញ្ញាតជូនសាធារណៈជនជាតិ និងអន្តរជាតិបានចូលទស្សនា រៀនសូត្រ និងឈ្វេងយល់អំពីសច្ចភាពប្រវត្តិសាស្ត្រនៅកម្ពុជា ខណៈគិតត្រឹមខែឧសភា ឆ្នាំ២០២៥នេះ មានសាធារណៈជាតិ និងអន្តរជាតិបានចូលទស្សនាវិមានឈ្នះ ឈ្នះ ជាង១៧ម៉ឺននាក់។ បច្ចុប្បន្ន វិមានឈ្នះ ឈ្នះកំពុងបន្តក្រោមការដឹកនាំពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសិក្សាស្រាវជ្រាវសាងសង់វិមាមឈ្នះ ឈ្នះ។

ក្នុងអំឡុងដំណើរទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ លោក ណាត់ថាឆា ប៊ុនឆៃអ៊ីនសារ៉ាត់ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងបានលើកឡើងថាអ្នកដឹកនាំការងារសាងសង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រនេះជាអ្នកឆ្លងកាត់ដោយផ្ទាល់ក្នុងប្រវត្តិសាស្ត្រនៃនយោបាយឈ្នះ ឈ្នះ ដូច្នេះការដាក់បង្ហាញអំពីខ្លឹមសារ និងអត្ថន័យនៅវិមានឈ្នះ ឈ្នះ មានភាពគ្រប់ជ្រុងជ្រោយប្រកបដោយសច្ចភាព។
លោកបន្តថា លោកពិតជាមានការគាំទ្រ និងឯកភាពខ្ពស់ចំពោះចក្ខុវិស័យដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលរៀបចំឲ្យវិមានឈ្នះ ឈ្នះក្លាយជាមជ្ឈមណ្ឌលសិក្សាប្រវត្តិសាស្ត្រនៅកម្ពុជា ហើយមិនត្រឹមតែសម្រាប់យុវជន និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ គឺបូករួមទាំងអន្តរជាតិផងដែរ៕ អត្ថបទបាន ចក់




-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប