ព័ត៌មាន
កាកបាទក្រហមកម្ពុជាផ្ដល់អាហារនិងអំណោយជាលើកទី៥ដល់ផ្ទះបាយកុមារ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងសហការី បាននាំយកអំណោយមនុស្សធម៌ជាលើកទី៥ ជូនដល់ផ្ទះបាយកុមារ ដើម្បីគាំទ្រដល់កុមារកំព្រា កុមារមកពីគ្រួសារក្រីក្រ កុមារផ្ទុកមេរោគអេដស៍ កុមាររើសអេតចាយ កុមារសុំទានសរុបចំនួន២៥០នាក់ និង គ្រូ-យុវជន ២២នាក់ ស្ថិតនៅបរិវេណ សាលាបឋមសិក្សាជ័យជំនះ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្នុងឱកាសអញ្ជើញដល់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី បានជួបសំណេះ សំណាលសួរសុខទុក្ខ និងរៀបចំជាអាហារគុយទាវមួយពេលជូនពួកគេ ដែលបានបង្កើតបរិយាសដ៏សែនរីករាយកក់ក្ដៅ និងមានតម្លៃមិនអាចកាត់ថ្លៃបាន។ បន្ទាប់ពីបានផ្តល់អាហាររួចលោកជំទាវអគ្គលេខាធិការ បានសម្ដែងនូវក្ដីសប្បាយរីករាយ ដែលបានឃើញនូវការយកចិត្តទុកដាក់របស់ គណះគ្រប់គ្រងផ្ទះបាយកុមារ ចំពោះកុមាររងគ្រោះ និងងាយរងគ្រោះបំផុតទាំងនេះ។ ជាមួយគ្នានេះលោកជំទាវ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះ គណះគ្រប់គ្រងផ្ទះបាយកុមារ និងចៅៗទាំងអស់ដែលបានចូលរួមនាឱកាសនេះ។ ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះដែរ លោកជំទាវបានផ្តាំផ្ញើដល់ចៅៗទាំងអស់ សូមថែរក្សាសុខភាពឱ្យល្អ ពិសេសការហូបចុកប្រចាំថ្ងៃ កុំញុំាប្រៃពេក ផ្អែមពេក និងត្រូវផឹកទឹកឆ្អិនជានិច្ច ហើយមុននិងចាប់កាន់អ្វីមួយញុំា សូមចៅៗលាងសំអាតដៃជាមួយសាប៊ូឱ្យបានស្អាតល្អ ចៀសវាងឆ្លងនូវជំងឺ ផ្សេងៗ ដែលអាចធ្វើឱ្យចៅៗឈឺ។
លោក សែម ស៊ីណាត អគ្គលេខាធិការ នៃផ្ទះបាយកុមារ បានថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា ដែល មាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងគិតគូរពីសុខទុក្ខ ព្រមទាំងបានឧបត្ថម្ភនូវថវិកា គ្រឿងឧបភោគបរិភោគ និងអាហារជាបន្តបន្ទាប់មកផ្ទះបាយកុមារ។ លោកបានឱ្យដឹងថាកុមារទាំងនេះ មកពីគ្រួសារក្រីក្រ រស់នៅតាមចិញ្ជើម ផ្លូវ ក្រោមស្ពាន កុមាររើសអេដចាយ កុមារសុំទាន កុមារខាត់ស្បែកជើងជាដើម។ ដូច្នេះគោលបំណងបង្កើតឱ្យមាន ផ្ទះបាយ នេះ គឺដើម្បីផ្តល់អាហារដល់ពួកគេ ឱ្យបានហូបឆ្អែត បានសម្អាតខ្លួន បានសម្រាក បានលេង បានអាន សរសេរ បានកាត់សក់ កាត់ក្រចក ងូតទឹក ជួយជំរុញឱ្យពួកគេបានចូលរៀន និងជៀសផុតពីគ្រឿងញៀន។ លោកបន្តថាសព្វថ្ងៃនេះ មានកុមារប្រមាណជាង ៨៥៣ នាក់ បានទទួលសេវាពី ផ្ទះបាយកុមារ ហើយក្នុងមួយថ្ងៃៗមានកុមារពី ១៥០ ទៅ ២៥០ នាក់ មកទទួលអាហារ ងូតទឹក កាត់សក់ លេង អាន សម្រាក ជាដើម។
សូមជម្រាបថាអំណោយ កាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់ ផ្ទះបាយកុមារ នៅពេលនេះរួមមាន៖ អង្គរ៣តោន, អង្គរសុខភាព២០កេស,មី៩០កេស,ត្រីខ៥កេស,ប្រេងឆា៥ធុង,ស្ករស៩០០គីឡូក្រាម,ទឹកដោះគោខាប់៥កេស,ប្រេងខ្យង៥កេស,ប៊ីចេង២០គីឡូក្រាម,ទឹកម្ទេស៦០ដប,ម្រេច៩០កញ្ចប់,ខ្ទឹមស៣០គីឡូក្រាម,ពងទា៦០០គ្រាប់,សាច់ក្រក១០គីឡូក្រាម, ម្សៅសាប៊ូ៥០គីឡូក្រាម, សាប៊ូដុំ២៥០ដុំ, ច្រាស់ដុសធ្មេញ២៥០ដើម, និងថវិកា១០លានរៀល៕
អត្ថបទៈ សំ ងីម

















-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)