ព័ត៌មាន
កម្ពុជា-ឥណ្ឌាបន្ដពង្រឹងកិច្ចសហការបន្ថែមទៀតពិសេសការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសតាមអនឡាញ
ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីស្តីទី ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន លោក VANLALVAWNA BAWITLUNG ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាជាមួយគ្នា ដោយក្នុងកិច្ចជំនួបនោះភាគីទាំងពីរបានសន្យា បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែល្អប្រសើរ បន្ថែមទៀត ជាពិសេសការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងបទល្មើសតាមអនឡាញជាដើម។
នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តម នាយករដ្ឋមន្រ្តីស្តីទី បានរំលឹកថា ប្រទេសឥណ្ឌា បានចូលរួមចំណែកកសាងអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជាយ៉ាងសកម្ម និងជួយពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ខណៈ កម្ពុជា និងឥណ្ឌា ជាគោលដៅទេសចរណ៍ទៅវិញទៅមក ហើយជាពិសេសប្រទេសឥណ្ឌា ក៏ជាគោលដៅសេវាសុខភិបាលសម្រាប់ប្រជាជនកម្ពុជាផងដែរ។ ឯកឧត្តមក៏បានលើកឡើងអំពីកិច្ចការដែលទទួលភារកិច្ចក្នុងអាណត្តិនេះ រួមមាន ទទួលបន្ទុកវិស័យសន្តិសុខជាតិ, ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, គណៈកម្មាធិការសន្តិសុខឌីជីថល និងគណៈកម្មការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល។ ដោយឡែក ចំពោះបញ្ហាគ្រឿងញៀន ទាមទារឲ្យកិច្ចសហការបន្ថែមរវាងប្រទេសឥណ្ឌា និងប្រទេសកម្ពុជា។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានយល់ឃើញថា ថ្នាក់ដឹកនាំកម្ពុជាជាបុគ្គលវិជ្ជមាន និងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងកាន់តែប្រសើរ ដោយលោកបានទទួលការកោតសរសើរយ៉ាងខ្លាំង ពីសហការីថា ថ្នាក់ដឹកនាំកម្ពុជា គឺជាមិត្តដ៏ល្អ។ លោកបានបង្ហាញនូវការគាំទ្រ ចំពោះការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាក់ស្តែងបច្ចុប្បន្នឥណ្ឌាមានប្រជាជនជាង១,៤០០លាននាក់ ហើយលោកជឿជាក់ថា ប្រាកដជាមានវត្តមានជនជាតិឥណ្ឌាមកកម្ពុជាកាន់តែច្រើន សម្រាប់បេសកកម្ម ឬមកវិនិយោគ។ លោកជឿជាក់ដែរថា តាមរយៈភារកិច្ចដែលឯកឧត្តមនាយករដ្ឋមន្រ្តីស្តីទីទទួលបន្ទុក នឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ៕
អត្ថបទ ៖ បាន ចក់







-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប