ព័ត៌មាន
អភិបាលស្រុកស្វាយជ្រំខេត្តស្វាយរៀងអំពាវនាវដល់ពលរដ្ឋអញ្ជើញទៅចុះឈ្មោះនៅតាមសាលាឃុំដើម្បីអោយរដ្ឋបាលឃុំសម្របសម្រួលជាមួយរោងចក្រត្រៀមយកការងារធ្វើ
ស្វាយរៀង ÷ លោកហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២៥នេះ បានអំពាវនាវដល់ពលរដ្ឋនៅតាមបណ្ដាឃុំក្នុងស្រុក សូមអញ្ជើញទៅចុះឈ្មោះនៅតាមសាលាឃុំ ដើម្បីផ្តល់ព័ត៌មានជូនដល់រដ្ឋបាលឃុំស្រង់ ទិន្ននយ័កំលាំងពលកម្ម ចំនួនពលរដ្ឋដែលមានបំណងធ្វើការងារនៅតាមរោងចក្រសហគ្រាស ខណៈដែលភូមិសាស្ត្រ ស្រុកស្វាយជ្រំ ត្រូវបានឯកឧត្តមអភិបាលខេត្ត ធ្វើការទំនាក់ទំនងអ្នកវិនិយោគក្នុងនិងក្រៅស្រុកចូលមកបង្កើតរោងចក្រ ជាច្រើនកន្លែងដើម្បីអោយពលរដ្ឋចូលធ្វើការបង្កើនប្រាក់ចំណូលគ្រួសារបន្ថែមលើរបបកសិកម្ម ។
លោកបានបញ្ជាក់បានបញ្ជាក់ថាកន្លងមកការស្វែងរកការងារធ្វើរបស់បងប្អូនពលរដ្ឋតែងតែប្រឈមទៅនឹងផ្នែកខ្លះៗ ដូច្នេះពីពេលនេះតទៅបងប្អូនដែលមានបំណងធ្វើការនៅតាមរោងចក្រសហគ្រាសក្នុងស្រុកសូមបងប្អូនទៅធ្វើការទំនាក់ទំនងដោយខ្លួនឯងផ្ទាល់ ជាមួយរោងចក្រ ឬតាមរយះមន្ទីរការងារ ពិសេសទៅចុះឈ្មោះនៅសាលាឃុំ ដើម្បីឲ្យរដ្ឋបាលឃុំ ប្រមូលទិន្ននយ័ដើម្បីយកទៅធ្វើទំនាក់ទំនងជាមួយនឹងម្ចាស់រោងចក្រសហគ្រាសផ្ដល់ការងារឲ្យបងប្អូនធ្វើតែម្តង ។សំឡេង……. សូមបញ្ជាក់ថាស្វាយរៀងជាខេត្តដែលរាជរដ្ឋាភិបាល បានបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេសនៅឆ្នាំ ២០០៥ រហូតមកដល់ឆ្នាំ២០២៥នេះស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងភូមិសាស្ត្រខេត្តចំនួន១៣ទីតាំង និងមាន រោង សហគ្រាស គ្រឹះស្ថាន កំពុងប្រតិបត្តិការផលិតផលិតផលនាំចេញ មានចំនួន១ពាន់៣កន្លែងក្នុងនោះមានកម្មករនិយោជិត បំរើការងារចំនួន១សែន ៤ម៉ឺន ២០៩នាក់ ។




-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប