ព័ត៌មាន
អង្គការយូនីសេហ្វ កោតសសើរដល់កិច្ចការពារកុមារនៅកម្ពុជា
លោក វីល ផាក (Will Parks) ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា បានកោតសរសើរដល់កិច្ចការងារការពារកុមារកុមារនៅកម្ពុជា។ លោកមើលឃើញពិសកម្មភាពជាច្រើន ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការកោតសសើរដល់កម្ពុជា លើការងារពាក់ព័ន្ធនឹងកុមារនេះ ធ្វើឡើងក្នុងឱកាសអបអរសាទរទិវាកុមារអន្តរជាតិ និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ និងទិវាកុមារកម្ពុជា ដែលរៀបចំឡើងនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោក វីល ផាក (Will Parks) ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាបានចាត់វិធានការសំខាន់ៗដើម្បីការពារកុមាររបស់ខ្លួន។ ជាលទ្ធផល អាពាហ៍ពិពាហ៍កុមារបានធ្លាក់ចុះពី ៤០ ភាគរយបើប្រៀបធៀបនិងឆ្នាំ១៩៩៩ ហើយពលកម្មកុមារបានធ្លាក់ចុះពី ៣៧ ភាគរយទៅ ១៧ ភាគរយបើប្រៀបធៀបនិងឆ្នាំ២០១០ ។ ចន្លោះ ពីឆ្នាំ ២០១៥ ទៅឆ្នាំ ២០២២ ចំនួនកន្លែងថែទាំកុមារបានធ្លាក់ចុះ ៧១% ដោយសារការខិតខំប្រឹងប្រែង យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកលើកឡើងថា តួលេខទាំងនេះបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ ជីវិតរបស់កុមារអោយបានប្រសើរឡើង ហើយតម្រូវអោយសកម្មភាពទាំងនេះបន្តទៅមុខទៀត។

ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លើកឡើងដែរថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ រាជរដ្ឋាភិបាលបានបំពេញការងារយ៉ាងសកម្មក្នុងការអនុវត្ត សិទ្ធិកុមារ ដោយបានបង្កើតនូវច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពជាតិ និងយន្តការជា ច្រើន ដើម្បីឧត្តមប្រយោជន៍កុមារ ព្រោះកុមារគឺជាធនធានមនុស្សដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគតប្រកបដោយសក្តានុពល។ ការផ្តល់កិច្ចការពារ និងការអភិវឌ្ឍកុមារ គឺជាភារកិច្ចយ៉ាងសំខាន់ ដែលតម្រូវឱ្យមានការអនុវត្តតាមបែបពហុវិស័យបញ្ចូលគ្នា រួមទាំង ការពង្រឹងនិងពង្រីកសេវាអប់រំ ការការពារនិង ថែទាំសុខភាពកុមារ ដោយផ្តោតជាពិសេសលើកុមាររងគ្រោះ និងងាយរងគ្រោះ។

ក្នុងពិធីដដែលនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកឡើងដែរថា ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ និងសមិទ្ធផលជាច្រើន ដែលយើងបានរួមគ្នាបង្កើត កន្លងមក យើងក៏នៅមានបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងកុមារ គឺដោយសារការរីកចម្រើននៃបច្ចេកវិទ្យាសកលភាវូបនីយកម្ម ការហូរចូលនៃវប្បធម៌មិនល្អ បណ្តាលឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន ដូចជាការប្រព្រឹត្តបទល្មើសមកលើកុមារ ឬកុមារប្រព្រឹត្តល្មើសនឹងច្បាប់ កុមារប្រើប្រាស់សារធាតុញៀន ការរំលោភបំពានផ្លូវភេទ ការជួញដូរនិងកេងប្រវ័ញគ្រប់ទម្រង់លើកុមារ អំពើហិង្សាក្នុងគ្រួសារ ការបែកបាក់គ្រួសារទារក-កុមារត្រូវបានបោះបង់ចោលបញ្ហាជំងឺអេដស៍។ល។ ទាំងនេះជាបញ្ហាប្រឈមដែល យើងទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាលក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រួសារ ត្រូវរួមគ្នាគិតគូរដោះស្រាយ៕ អត្ថបទ៖ គឹមហុក






-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)