ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សព្វផ្សាយវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ IDP ឆ្នាំ២០២១-២០២៣
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សព្វផ្សាយវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ IDP ក្នុងឆ្នាំ២០២១-២០២៣ លើបញ្ហាប្រឈម សំណូមពរ ដែលក្រសួង-ស្ថាប័នទទួលបន្ទុកអនុវត្តវិធានការបានជួបប្រទះ និងស្វែងរកដំណោះស្រាយ ដើម្បីសម្រេចនូវការអនុវត្ត គោលនយោបាយនេះឱ្យបានគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ក្នុងសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា នៅខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ, ឯកឧត្តមបានលើកឡើងអំពីសាវតារ និងវឌ្ឍនភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ក្រោមមគ្គុទ្ទេសក៍ដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បាន រៀបចំនិងដាក់ចេញនូវគោលនយោបាយ IDP។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយភាពរហ័សរហួន និងថាមវន្តភាព របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយក ចិត្តទុកដាក់ខ្ពស់ ទៅលើយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ច តាមរយៈការបន្តអនុវត្តគោលនយោបាយ IDP ឆ្នាំ២០១៥-២០២៥ និងការគិត គូររៀបចំគោលនយោបាយ IDP សម្រាប់ដំណាក់កាលបន្ទាប់ផងដែរ។

ឯកឧត្ដម បានលើកអំពីបញ្ហាប្រឈមផ្សេងៗ ដែលជាកត្តាបង្កហានិភ័យដល់វិស័យឧស្សាហកម្មកម្ពុជាដូចជា៖ ភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច, ការរុះរើខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្ម, ឌីជីថលូបនីយកម្មក្នុងឧស្សាហកម្ម, បម្រែបម្រួលប្រជា- សាស្ត្រ, ការប្រែប្រួលអាកាសធាតុនិងការជំរុញសេដ្ឋកិច្ចបៃតង, និងការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ជាដើម។

ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការជាមួយ ក.អ.ក. ក្នុងការផ្ដល់របាយការណ៍ និងធាតុចូលនានាបានទាន់ពេលវេលា និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តវិធានការគោលនយោបាយ IDP ឱ្យសម្រេចបានប្រកបដោយប្រសិទ្ធភាព និងលើកទឹកចិត្តឱ្យបន្ត ចូលរួមអនុវត្តវិធានការ ដែលនៅសេសសល់ឱ្យបានពេញលេញ និងប្រកបដោយបុរេសកម្មខ្ពស់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យ ឧស្សាហកម្មកម្ពុជាឱ្យកាន់តែមានភាពរីកលូតលាស់ និងសម្រេចជោគជ័យតាមចក្ខុវិស័យដែលបានរំពឹងទុក៕ អត្ថបទ៖ សុន រ៉ាឌី




-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប