ព័ត៌មាន
សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង អញ្ជើញចុះសួរសុខទុក្ខកងទ័ពឈរជើងនៅព្រំដែន ខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការបរទេស បានអញ្ជើញដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខកងទ័ពជួរមុខដែលឈរជើងតាមបន្ទាត់ព្រំដែន ក្នុងខេត្តឧត្តរមានជ័យ។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន និង កងកម្លាំង ប្រដាប់ អាវុធ ក្នុងខេត្តឧត្តរមានជ័យ អមដំណើរដោយឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងមានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានកងអង្គរក្ស ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ, ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ, អគ្គស្នងរងនគរបាលជាតិ ស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ។

ក្នុងឱកាសនោះ សម្ដេចវិទេសបញ្ញា ហោ ណាំហុង ឥស្សរជនកម្ពុជាដែលធ្លាប់ចូលរួមតតាំងក្តីទាមទារប្រាសាទព្រះវិហារនៅតុលាការយុត្តិធម៌ អន្តរជាតិ ICJ បានរៀបរាប់ថា គ្រាកម្ពុជាចូលរួមក្នុងដំណើរការដោះស្រាយប្រាសាទព្រះវិហារ ប្រទេសកម្ពុជាប្រើផែនទីឧបសម្ព័ន្ធ ឯប្រទេសថៃ ឬហៅថាសៀមនាពេលនោះ បែរជាប្រើផែនទីគូរដោយរដ្ឋាភិបាលថៃជាឯកតោភាគី ទើបតុលាការ ICJ សម្រេចឱ្យកម្ពុជាឈ្នះក្តី។

សម្ដេចវិទេសបញ្ញា ហោ ណាំហុង ថ្លែងថា ក្នុងនាមកម្ពុជាជាប្រទេសអនុវត្តច្បាប់ នឹងបន្តលើកតម្កើងកិត្តិយស កិត្យានុភាព ដោយផ្អែកលើការជឿជាក់ចំពោះសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខនេះតាមយន្តការច្បាប់ ការទូត និងយោធា ដើម្បីការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងសម្បត្តិវប្បធម៌ជាតិកម្ពុជា។

ជុំវិញស្ថានភាពបំពានតាមគ្រប់មធ្យោបាយរបស់ថៃមកលើកម្ពុជា ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដំណើរការនាំយកវិវាទនៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ការប្តឹងនេះបង្ហាញពីការដោះស្រាយដោយសន្តិវិធី និងមានភាពចាស់ទុំខាងនយោបាយ តាមរយៈការប្រើប្រាស់យន្តការ បច្ចេកទេស និងច្បាប់អន្តរជាតិ ដើម្បីឈានទៅរកដំណោះស្រាយ និងបញ្ចប់វិវាទនៅតំបន់ទាំងនោះ៕




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់