ព័ត៌មាន
TOP STORY | សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា ការប្តឹងទៅកាន់តុលាការ ICJ គ្មានការកែប្រែនោះឡើយ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអះអាងយ៉ាងច្បាស់ថា ករណីសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី គឺនៅតែបន្តប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដោយគ្មានការកែប្រែនោះឡើយ ហើយសម្តេចក៏បានបញ្ជាក់ផងដែរថា ការដែលកងទ័ព នៃប្រទេសទាំងពីរ(កម្ពុជា-ថៃ) ធ្វើការកែសម្រួលកងទ័ពកាលពីម្សិលមិញគឺគ្រាន់តែសម្រួលស្ថានភាព តានតឹងប៉ុណ្ណោះពុំមែនជាការដកកងទ័ពដូចការព្រួយបារម្ភពីសំណាក់បងប្អូនប្រជាពលរដ្ឋនោះឡើយ។
ឆ្លើយតបតាមរយៈខាំមិនហ្វេសបុក នាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះភ្លាមៗ បន្ទាប់ពីសម្តេចតេជោបានបង្ហោះសារថា «ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ព នៃប្រទេសទាំងពីរកម្ពុជា-ថៃដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។ ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។ សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះ ដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាម និងដើម្បីមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង»។
បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាងដូច្នេះមានបងប្អូនប្រជាពលរដ្ឋបានចូល មកខាំមិនដោយមតិខុសៗគ្នា។ តែយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលរបស់កម្ពុជា និងជាបិតាស្ថាបនិកសន្តិភាពកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗតាមរយៈខំាមិនឆ្លើយតបថា «រៀនយល់មិនមែនដកកងទ័ពចេញពីដីខ្លួនឯងទេ តែជាការកែសម្រួលកម្លាំងក្នុងទឹកដីរបស់ខ្លួន»។ សម្តេចតេជោ បានឆ្លើយតបបន្ថែមទៀតថា«ការកែសម្រួលកម្លាំងក្នុងទឹកដីខ្លួន។ ការកែសម្រួលប្រៀបដូច ជានៅលើគ្រែដេកពីមុនដេកក្បាលទៅជើង តែពេលនេះដេកក្បាលទៅកើតវិញ។ ដីយើងនៅតែជាដីយើង…»។ សម្តេចតេជោ ហ៊ុន សែនបានអះអាងថា«រឿងប្តឹងទៅ ICJមិនប្រែប្រួលទេ»។
សូមបញ្ជាក់ថា នាល្ងាចព្រលបថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ មន្រ្តីអ្នកនាំពាក្យរបស់ក្រសួងការ ពារជាតិកម្ពុជា បានបញ្ជាក់ថា យោធាកម្ពុជា និងថៃបានជួបគ្នា និងបានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឲ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយភាពតានតឹង និងប្រឈមមុខដាក់គ្នា៕ អត្ថបទ៖ បាន ចក់



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់