ព័ត៌មាន
ក្រុមនិស្សិតចិន៣៣រូប ធ្វើការធ្លាស់ប្ដូរការសិក្សាមកកម្ពុជារយៈពេល ២សប្ដាហ៍
ក្រុមនិស្សិតមកពីខេត្ត គួយចូវ ប្រទេសចិន បានមកដល់កម្ពុជា ដើម្បីធ្វើការផ្លាស់ប្ដូរការសិក្សា រយៈពេល ២សប្ដាហ៍។ ការផ្លាស់ប្ដូរការសិក្សានេះ គឺជាលើកទី ២ នៃកម្មវិធីផ្លាស់ប្ដូរនិស្សិតចិន នៃខេត្តគួយចូវ ដែលធ្វើឡើងក្រោមប្រធានបទ «ផែនការនិស្សិតឆ្នើម ទៅសិក្សានៅបរទេសរាប់ពាន់នាក់»។
ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនង និងជំរុញការអប់រំរវាងប្រទេសកម្ពុជា និងប្រទេសចិន ការផ្លាស់ប្ដូរការសិក្សារបស់និស្សិតមកពីសាកលវិទ្យាល័យ Quiannan Normal University of Nationalities នៃខេត្ត គួយចូវ ប្រទេសចិន បានរៀបចំឡើងជាឡើងជាលើកទី ២។
ក្នុងពិធីបើកទទួលស្វាគមន៍និស្សិតចិនទាំង ៣៣រូបនេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងជាការជឿជាក់ថាការផ្លាស់ប្ដូរការសិក្សានេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ពង្រឹងចំណងមិត្តភាព និងស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមក ដើម្បីរួមចំណែកក្នុងការកសាងអនាគតរបស់ប្រទេសទាំងពីរ។
ក្នុងពិធីបើកទទួលស្វាគមន៍នេះដែរ លោក សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន លើកឡើងឱ្យដឹងដែរថា ក្រុមនិស្សិតចិននឹងមានសកម្មភាពជាច្រើនក្នុងរយៈពេល ១៤ថ្ងៃនេះ។ ពួកគេនឹងធ្វើទស្សនកិច្ចនៅតាមបណ្ដាសាកលវិទ្យាល័យនៅកម្ពុជា ទស្សនាតំបន់ទេសចរណ៍មួយចំនួន ក៏ដូចជាទៅទស្សនានៅខេត្តសៀមរាប ផងដែរ។
លោក ស្រេង វង្សហៀង ប្រធានកិត្តិយស សាលាស្ទេបហ្វរវើដ អន្តរជាតិ ដែលជាភាគីសំខាន់ក្នុងការសម្របសម្រួលរៀបចំឱ្យមានការផ្លាស់ប្ដូរការសិក្សារបស់និស្សិតចិន និងនិស្សិតកម្ពុជានេះ ក៏លើកឡើងដែរថាបច្ចុប្បន្ន គឺមាននិស្សិតកម្ពុជាជាច្រើនរួចមកហើយទទួលបានអាហារូបករណ៍ និងកំពុងសិក្សានៅប្រទេសចិន។ លោកនឹងភាគីពាក់ព័ន្ធនឹងបន្តកិច្ចការសំខាន់នេះ ដើម្បីជំរុញការផ្លាស់ប្ដូរការសិក្សានៃនិស្សិតប្រទេសទាំងពីរ ឱ្យកាន់តែច្រើន។
ការផ្លាស់ប្ដូរនិស្សិតនេះដែរ ក៏ស្របគ្នាទៅនឹងឆ្នាំ ២០២៥ ដែលជាខួបលើកទី ៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាឆ្នាំទេសចរណ៍កម្ពុជា-ចិន។
បច្ចុប្បន្ន ប្រទេសកម្ពុជា និងប្រទេសចិន គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការ ដើម្បីវិបុលភាព សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ថែមទាំងជា «មិត្តភាពដែកថែប» ដែលមិនអាច បំបែកបាន និងតែងជួយគាំទ្រគ្នាទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ៕ អត្ថបទ៖ គឹមហុក










-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់