ព័ត៌មាន
តំណាង CMA ក្រើនរំលឹកដល់សាធារណជន ចៀសវាងកម្ចីប្រាក់ក្រៅប្រព័ន្ធ (កម្ចីខុសច្បាប់)
ភ្នំពេញ ៖ តំណាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រើនរំលឹកដល់សាធារណជន អំពីកម្ចីប្រាក់ក្រៅប្រព័ន្ធ (កម្ចីខុសច្បាប់) តាមអន ឡាញ ឬតាមរូបភាពផ្សេងៗ ដើម្បីចៀសវាងការចាញ់បោកល្បិចកលជនទុច្ចរិត ខណៈសព្វថ្ងៃ កម្ចីក្រៅប្រព័ន្ធបាននិងកំពុងរាតត្បាត នៅកម្ពុជា។
លោក តាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយក- ព័ត៌មាន ស្តីពីកម្ចីប្រាក់ក្រៅប្រព័ន្ធ ឬហៅថា (កម្ចីខុសច្បាប់) នេះថា បើតាមការសង្កេតរបស់សមាគម ឃើញថា បច្ចុប្បន្នកម្ចីក្រៅប្រព័ន្ធ បាននិងកំពុងរាតត្បាតនៅកម្ពុជា ដែលនាំឱ្យប្រជាពលរដ្ឋរងការជំពាក់បំណុលខ័ណ្ឌក លើសពីនេះប្រជាពលរដ្ឋអាចប្រឈមមុខ នឹងការ គំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ និងតាមរូបភាពផ្សេងៗទៀត ដើម្បីបង្ខំឲ្យសងប្រាក់ដើម ការប្រាក់ ប្រាក់ពិន័យខុសគោលការណ៍ និងការអូសយកទ្រព្យសម្បត្តិផ្សេងៗជាដើម។
លោក បន្តឱ្យដឹងថា កន្លងមកសមាគមទទួលបានព័ត៌មាន តាមរយៈការរាយការណ៍ពីប្រជាពលរដ្ឋ តាមប្រព័ន្ធផ្សព្វផ្សាយផេក របស់សមាគម និងតាមរយៈទូរសព្ទជដើម ឃើញថា មានជនទុច្ចរិតផ្តល់កម្ចីតាមអនឡាញ ដោយបានប្រើឈ្មោះគ្រឹះស្ថាននានា បានកើត ឡើងជាច្រើនលើកច្រើនសាររួចមកហើយ និងមានតាមរូបភាពផ្សេងៗជាច្រើនទៀត។ បញ្ហានេះ សមាគមសង្កេតឃើញថា ពួកទាំងនោះ សុទ្ធតែជនបោកប្រាស់ ដូច្នេះសូមបងប្អូនសាធារណជន មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងរងនូវការជំពាក់បំណុលខ័ណ្ឌកដោះ មិនរួច។
លោក តាំង តុងងី បន្តថា ប្រសិនមានករណីបែបនេះ យើងមានវិធីងាយៗក្នុងការសម្គាល់ថា អ្នកផ្តល់កម្ចីនោះជាក្រុមបោក ប្រាស់ ឬកម្ចីខុសច្បាប់នោះដូចជា៖ ទី១- ពួកទាំងនោះភាគច្រើនទារលុយមុន (តាមរយៈការភូតកុហកយកទៅដោះស្រាយតាមរូបភាព ផ្សេងៗ) ខណៈគ្រឹះស្ថានស្របច្បាប់ មិនមានការទារលុយមុននោះឡើយ។ ទី២, គ្រឹះស្ថានដែលត្រឹមត្រូវ គឺមានទីតាំងច្បាស់លាស់ និងមានព្យូរអាជ្ញារបណ្ណនៅក្នុងគ្រឹះស្ថានរបស់ខ្លួន ចំណែកអត្រាការប្រាក់នឹងមិនលើសពី ១,៥ ភាគរយក្នុងមួយខែ ឬ ១៨ ភាគរយក្នុង មួយឆ្នាំ។ លោកសង្កត់ធ្ងន់ថា បើសាធារណជន ជួបបញ្ហាបែបនេះ សូមទៅរកអ្នកផ្តល់សេវាហិរញ្ញវត្ថុ នៅតាមគ្រឹះស្ថានដែលមានអាជ្ញា បណ្ណត្រឹមត្រូវ។
សូមបញ្ជាក់ថា ជុំវិញកម្ចីប្រាក់ក្រៅប្រព័ន្ធនេះ ធនាគារជាតិនៃកម្ពុជា តែងតែបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាកាតព្វកិច្ចអាទិភាព និងចាំបាច់ ដែលធនាគារជាតិនៃកម្ពុជាបាននិងកំពុងអនុវត្ត និងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូ អភិវឌ្ឍនានា ដើម្បីបញ្ជ្រាបការយល់ដឹងនេះដល់ប្រជាជនតាមមូលដ្ឋាន និងគ្រប់វិស័យពាក់ព័ន្ធ ដែលជាកាតាលីករជួយជំរុញ និងលើក កម្ពស់បិរយាបន្នហិរញ្ញវត្ថុនៅកម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់