ព័ត៌មាន
មន្ត្រីជំនាញចុះពិនិត្យវាយតម្លៃលទ្ធផលបញ្ចប់គម្រោងថែទាំងផ្លូវលំពីរខ្សែក្នុងស្រុករមាសហែក
ស្វាយរៀង ៖ មន្ត្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យវាយតម្លៃលទ្ធ ផលបញ្ចប់គម្រោងថែទាំខួបផ្លូវក្រាលខ្សាច់ភ្នំ និងល្បាយថ្ម ចំនួន២ខ្សែ នៅក្នុងខេត្តស្វាយរៀង ។
តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឈន សេដ្ឋា តំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីមន្ត្រីថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង កាលចុង សប្ដាហ៍មុននេះ បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារបញ្ចប់សុពលភាព គម្រោងថែទាំខួបផ្លូវ ក្រាលខ្សាច់ភ្នំ ចំនួន២ខ្សែ ដែលមានប្រវែងជាង១៦,៥គីឡូម៉ែត្រ។ ក្នុងនោះខ្សែផ្លូវទី១ ក្រាលខ្សាច់ភ្នំ ប្រវែង១២គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ឆ្លងកាត់ឃុំស្វាយជ្រំ និងឃុំស្វាយយា ស្រុកស្វាយជ្រំ និងខ្សែផ្លូវទី២ ក្រាលល្បាយក្រួស ប្រវែង៤ពាន់ ៦០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅឃុំម្រាម និងឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ។
ក្នុងពេលដឹកនាំក្រុមការងារចុះពិនិត្យផ្លូវទាំង២ខ្សែ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានណែនាំ ដល់មន្ត្រីថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវចាត់តាំងក្រុមការងារមន្ទីរ ចុះសហការជាមួយរដ្ឋបាល តំបន់ ពិសេសពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ធ្វើការជួសជុល កែលំអ ក្នុងករណីផ្លូវត្រូវទឹកហូរច្រោះ ឬខូចខាតដោយប្រការណាមួយ ដើម្បីប្រើប្រាស់បានយូរអង្វែង ៕
អត្ថបទ៖ ភា សារិទ្ធ






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់