ព័ត៌មាន
យោធិននារីនៃកងពលតូចដឹកជញ្ជូនលេខ៩៩ យកម្ហូបអាហារ និងភេសជ្ជៈជាលើកទី២ ចែកជូនកងទ័ពជួរមុខនៅតំបន់ប្រាសាទតាមាន់
នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ ចាយ ច័ន្ទរ៉ានី ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រួមនិងយោធិននារី នៃកងពលតូចដឹកជញ្ជូនលេខ៩៩ បានរៀបចំបាយសម្លរជាលើកទីពីរ ចែកជូនដល់បងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ នៅតំបន់ប្រាសាទតាមាន់។
ជាមួយនឹងការចុះចែកអាហារ ដែលធ្វើដោយខ្លួនឯងរបស់យោធិននារីនៃកងពលតូចដឹកជញ្ជូន លេខ៩៩នេះ ក៏បាននាំយក គ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនដល់បងប្អូនកងទ័ពការពារព្រំដែនផងដែរ ដោយក្នុងនោះរួមមាន មី,ទឹកត្រី, ទឹកស៊ីអ៊ីវ ,ទឹកដោះគោឆៅ,ទឹកសុទ្ធ, ,តង់ ២០ផ្ទាំង, បន្លែគ្រប់មុខនិងថវិកា ៤លាន។
សូមបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលកងទ័ពនារី នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ដែល ដឹកនាំដោយលោកជំទាវចាយ ច័ន្ទរ៉ានី ដែលបានធ្វើម្ហូបអាហារ និងយកគ្រឿងឧបភោគ បរិភោគចែកជូនដល់បងប្អូនវីរៈកងទ័ពជួរមុខ នៅតំបន់ប្រាសាទតាមាន់នោះ៕













-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់