ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ ក្នុងស្ថានភាពការប្រឈមមុខរវាងកម្ពុជា-ថៃ ព័ត៌មានក្លែងក្លាយ គឺគ្រោះថ្នាក់ណាស់
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV បានបញ្ជាក់ថា ក្នុងកាលៈទេសៈ កម្ពុជាកំពុងមានកម្ដៅប្រឈមជាមួយថៃបែបនេះ ព័ត៌មានក្លែងក្លាយ គឺគ្រោះថ្នាក់ណាស់ វាអាចរុញឱ្យឆាបឆេះហើយក៏អាចជួយពន្លត់ស្ថានការណ៍បានដែរ ដូច្នេះអ្នកសារព័ត៌មានទាំងនៅកម្ពុជា និងជុំវិញពិភពលោកតែងតែប្រកាន់គំនិតសន្ដិភាពនិយមនៅក្នុងកាលៈទេសៈបែបនេះ គេមិនយកសាំងទៅចាក់ថែមនោះទេ។
ឯកឧត្តម ប៉ែន បូណា បញ្ជាក់បន្ថែមថា ក្នុងស្ថានភាពកំពុងឡើងកម្ដៅប្រឈមមុខដាក់គ្នា រវាងកម្ពុជា-ថៃបែបនេះ គ្រប់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកប្រើប្រាស់បណ្ដាញសង្គម គួរធ្វើការផ្សព្វផ្សាយ និងចែករំលែក ព័ត៌មាន ដោយមានការប្រុងប្រយ័ត្នខ្ពស់ ពាក់ព័ន្ធនឹងបញ្ហាវិវាទនៅព្រំដែន កម្ពុជា-ថៃ ខណៈក្រុមជ្រុលនិយមទាំងនៅកម្ពុជា នៅថៃ និងនៅក្រៅប្រទេសមួយចំនួនទៀត កំពុងយកឱកាសនេះកេងចំណេញនយោបាយរបស់ពួកគេ ដោយមិនខ្វល់ពីផលប៉ះពាល់ដល់ប្រជាជន និងប្រទេសជាតិឡើយ។
ឯកឧត្តមអំពាវនាវដល់ប្រជាពលរដ្ឋ សូមស្ងប់ចិត្ត កុំអន្ទះសារ និងរង់ចាំចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ដោយត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថនឹងនរ អត់ធ្មត់ ហើយប្រើបញ្ញាជាជាងប្រើអារម្មណ៍ ជាពិសេសកុំនាំគ្នាកញ្ជ្រោលតាមការញុះញង់របស់ក្រុមជ្រុលនិយមជិតខាង ដែលចង់បានទឹកដីយើងឱ្យសោះ។ សូមបងប្អូនពិចារណាសារសម្តេចធិបតី លើកយកទស្សនៈរបស់កំពូលអ្នកប្រាជ្ញចិន ឡៅ ជឺ មកសរសេរក្នុងហ្វេសប៊ុកថា «រក្សាភាពស្ងៀមស្ងាត់ ផ្តោតជានិច្ចលើគោលដៅធំ ពេលមានឱកាសកុំរារែកក្នុងការវាយលុក»។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់កាលពីថ្ងៃទី២ ខែមិថុនា និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអង្គសមាជ រដ្ឋសភា និងព្រឹទ្ធសភា ឥឡូវនេះសម្ដេចធិបតីបានសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដែលនេះជាការប្តេជ្ញាចិត្តមិនមែនត្រឹមតែពាក្យសម្តី ប៉ុន្តែគឺជាសកម្មភាពជាក់ស្តែង៕ អត្ថបទ៖ វ៉ន ដារ៉ា

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់