ព័ត៌មាន
TOP STORY រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល៖មកទល់ពេលនេះបណ្ដាញអគ្គិសនីជាតិរបស់កម្ពុជាមិនមានការយកអគ្គិសនី ពីប្រទេសថៃនោះទេ
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឱ្យដឹងនៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះថា មកទល់ពេលនេះ បណ្ដាញអគ្គិសនីរបស់ព្រះរាជាណាចក្រកម្ពុជា ពុំបានយកអគ្គិសនីពីប្រទេសថៃមកផ្គត់ផ្គង់នោះទេ ព្រោះកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ដោយខ្លួនឯង។
ការបញ្ជាក់របស់ឯកឧត្តម កែវ រតនៈ បែបនេះ ក្រោយពីពេលថ្មីៗនេះ មានព័ត៌មានបំពុលសង្គមមួយចំនួន បានផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្ដាញសង្គមថា ភាគីថៃនឹងផ្ដាច់អគ្គិសនីពីកម្ពុជា។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលថ្លែងថា៖«អគ្គិសនីរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ននេះ ពុំបានយកអគ្គិសនីពីប្រទេសថៃមកផ្គត់ផ្គង់នោះទេ ព្រោះយើងមានអគ្គិសនីគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់។ មកទល់ពេលនេះបណ្ដាញអគ្គិសនីជាតិរបស់យើង មិនមានការយកភ្លើងពីថៃចូលបណ្ដាញអគ្គិសនីជាតិរបស់យើងនោះទេ»៕

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់