ព័ត៌មាន
ខេត្ដសៀមរាប នឹងរៀបចំបុណ្យសមុទ្រទឹកសាបកម្ពុជា លើកទី៣ នៅតំបន់សហគមន៍កំពង់ភ្លុក បឹងទន្លេសាប នាថ្ងៃចុងសប្ដាហ៍នេះ
លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឱ្យដឹងថា សម្រាប់បុណ្យសមុទ្រទឹកសាបកម្ពុជា លើកទី៣នេះ រៀបចំឡើងក្រោមកិច្ចសហការគ្នារវាងរដ្ឋបាលស្រុក និងអង្គការមូលនិធិទំពាំងស្នងឫស្សី ដែលមានការគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប ដែលព្រឹត្តិការណ៍នេះ នឹងមានកម្មវិធីជាច្រើន ដូចជា កម្មវិធីទស្សនាបឹងទន្លេសាប ការហែក្បួនទេសចរណ៍ ការបង្ហាញផលិតផលទេសចរណ៍ក្នុងឃុំកំពង់ភ្លុក ការដង្ហែតុក្កតាយក្ស ការប្រណាំងទូកលក្ខណៈកម្សាន្ត រួមជាមួយនឹងកម្មវិធីកម្សាន្ត និងអប់រំជាច្រើនទៀត។
បុណ្យសមុទ្រទឹកសាបកម្ពុជា លើកទី៣ នឹងត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥នេះ នៅតំបន់សហគមន៍កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីដឹងគុណទន្លេសាប ដោយចលនាមហាជនឱ្យចូលរួមថែរក្សាអនាម័យបរិស្ថាន ការពារសុខភាពបឹងទន្លេសាប ដោយត្រូវផ្លាស់ប្ដូរទម្លាប់រស់នៅស្អាត ឈប់បោះសំរាមគ្រប់ប្រភេទចូលទៅក្នុងទឹកបឹងទន្លេសាប ពិសេសសំរាមប្លាស្ទិក។
លោក បានលើកឡើងបន្ថែមថា តាមរយៈព្រឹត្តការណ៍នេះដែរ និងក្លាយជាចំណែកមួយបន្ថែមទៀត ក្នុងជំរុញវិស័យទេសចរក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពទាក់ទាញនៅរដូវបៃតង ខណៈនៅតំបន់កំពង់ភ្លុកនារដូវនេះ កំពុងមានភាពទាក់ទាញខ្លាំងជាមួយទេសភាពបៃតង ជាមាត់បឹងទន្លេសាប។ ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយជំរុញផលិតផលក្នុងស្រុក ចេញទៅឱ្យភ្ញៀវទេសចរក៏តែស្គាល់ផងដែរ៕






-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម