ព័ត៌មាន
វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រត្រៀមដាក់តាំងបង្ហាញជំនាញចំនួន៣ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥
(ភ្នំពេញ)៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) ត្រៀមដាក់តាំងបង្ហាញជំនាញចំនួន៣រួមមាន ជំនាញការផលិតនំ ជំនាញធុរកិច្ចភេសជ្ជៈ និងជំនាញបច្ចេកវិទ្យាព័ត៌មាន នៅក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី១៥-១៦ ខែមិថុនា។
លោកស្រី អ៊ូ ព្រំសុធារី នាយិការងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានឱ្យដឹងថា TVET Day ជាទិវាដ៏សំខាន់មួយសម្រាប់សិស្ស និស្សិត ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់អាចមកចូលរួមទស្សនាការដាក់តាំងបង្ហាញពីស្នាដៃ មុខជំនាញផ្សេងៗជាច្រើនព្រមទាំងអាចជួបជែកដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ សិស្ស និស្សិតដែលមានបទពិសោធន៍បញ្ចេញស្នាដៃរបស់ខ្លួន ព្រមទាំងឱកាសផ្សេងៗជាច្រើនទៀត។
លោកស្រីនាយិការងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានអំពាវនាវដល់សិស្សានុសិស្ស ប្រជាពលរដ្ឋទូទៅជាពិសេសគ្រួសារជនងាយរងគ្រោះហានិភ័យទាំងអស់មកចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ឱ្យបានច្រើនកុះករ។ ការចូលរួមទិវានេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងបន្ថែម ក៏ដូចជាទទួលបានឱកាសស្វែងយល់ពីជំនាញ ឱកាសការងារ ក៏ដូចជាឱកាសទំនាក់ទំនងជាមួយរោងចក្រសហគ្រាស ផងដែរ៕








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់