ព័ត៌មាន
ប្រជាពលរដ្ឋងាយរងគ្រោះបំផុត៣០គ្រួសារក្នុងក្រុងបាត់ដំបង ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
បាត់ដំបង ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឆ្លៀតនៅក្នុងឱកាសអញ្ជើញបំពេញបេសកម្មការងារ នៅខេត្តបាត់ដំបង កាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមដំណើរដោយឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា និង សមាជិកគណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា អនុសាខាក្រុងបាត់ដំបង បាននាំយកអំណោយមនុស្សធម៌សម្រាលការលំបាក ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៣០គ្រួសារ ដែលមានដូចជា ចាស់ជរាគ្មានទីពឹង៣គ្រួសារ ស្ត្រីម៉េម៉ាយ៧គ្រួសារ ពលរដ្ឋទីទ័លក្រលំបាក១១គ្រួសារ ជនមានពិការភាព៦ក្រួសារ អ្នកផ្ទុកមេរោគអេដស៍២គ្រួសារ និងអ្នកមានជំងឺរាំរ៉ៃ១គ្រួសារ រស់ក្នុងភូមិអូរខ្ជារ និងភូមិនំក្រៀម សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងឱកាសនៃការនាំយកអំណោយមនុស្សធម៌ សម្រាលការលំបាកជូនទៅដល់ប្រជាពលរដ្ឋដល់ផ្ទាល់ដៃ តាមខ្នងផ្ទះនេះផងដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្រៅពីបាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករឭកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវក៏បានបញ្ជាក់ថា ការចុះមកដល់ខ្នងផ្ទះនៅពេលនេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ថ្មីបន្ថែមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានណែនាំឱ្យមន្ត្រីក្រោមឱវាទ ក្នុងឱកាសចុះបំពេញបេសកម្មការងារគ្រប់ទីកន្លែង ត្រូវធ្វើយ៉ាងណាលៃលកស្វះស្វែងចុះពិនិត្យ និងរកជនងាយរងគ្រោះបំផុត ដើម្បីនាំយកអំណោយជូនផ្ទាល់ដៃដល់ខ្នងផ្ទះតែម្ដង ហើយនេះគឺជាការលើកទឹកចិត្ត និងបញ្ជាក់ថាពួកគាត់មិននៅឯកោ និងមិនទទួលបានការយកចិត្តទុកដាក់ បណ្ដាលឱ្យមានការដាច់ស្បៀងនោះទេ ជាងនេះទៅទៀតការចុះមកដល់ខ្នងផ្ទះនេះដែរ ដើម្បីបានដឹងពីស្ថានភាពជីវភាព និងការរស់នៅកាន់តែច្បាស់បន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះដេរ លោកជំទាវ បានបញ្ជ្រាបការផ្សព្វផ្សាយអប់រំសុខភាព និងអនាម័យដោយផ្ទាល់ព្រោះថា ការអប់រំសុខភាព និងអនាម័យដោយផ្ទាល់នេះ គឺកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ដូចជានៅពេលនេះដែរគឺប្រជាពលរដ្ឋភាគច្រើនមានរបរញែកសំរាមអេតចាយ ដូច្នេះសូមពាក់ម៉ាស់ និងត្រូវមានអនាម័យជានិច្ច ហើយមានតែការថែទាំសុខភាពឱ្យបានល្អ តាមរយៈការរស់នៅមានអនាម័យស្អាតជានិច្ច ទាំងពេលហូបចុក និងត្រូវផឹកទឹកឆ្អិន ជាពិសេសត្រូវការពារខ្លួនពីជំងឺមិនឆ្លងសំខាន់ៗចំនួន៤រួមមាន៖ ជំងឺទឹកនោមផ្អែម, ជំងឺបេះដូងសសៃឈាម, ជំងឺមហារីក, និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃជាដើម ដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្ន តាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជា ផ្អែកពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹងនិងការជក់បារី។ល។
ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៣០គ្រួសារ បានគោរពថ្លែងអំណរគុណប្រកបដោយក្តីរំភើបរីករាយ ឥតឧបមាចំពោះការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីអ្នកម្តាយមនុស្សធម៌ ជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ជន្មាយុយឺនយូរ ដើម្បីបន្តផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងភាពកក់ក្តៅដល់ប្រជាជនកម្ពុជាជារៀងរហូតតទៅ។ អំណោយផ្តល់ជូននៅពេលនេះរួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកាមួយចំនួន រួមជាមួយថវិការបស់សាខាផងដែរ៕
អត្ថបទ៖ សំ ងីម













-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់