ព័ត៌មាន
ប្រតិភូសភាពាណិជ្ជកម្មអាម៉េរិក ស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបប្រតិភូសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំនៅប្រទេសចិនភាគខាងត្បូង ជួបសម្ដែង ការគួរសម និងពិភាក្សាការងារ អំពីឱកាសវិនិយោគ នៅលើវិស័យសក្តានុពលសំខាន់ៗមួយចំនួននៅកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះ បានអនុញ្ញាតជូនគណៈប្រតិភូសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំនៅប្រទេសចិនភាគខាងត្បូង ដឹកនាំដោយលោកបណ្ឌិត Harley Seyedin ជាប្រធានសម្ព័ន្ធ First Washington Group, ប្រធានក្រុមហ៊ុន Allelon Energy Partners និងជាប្រធានសភាពាណិជ្ជកម្ម អាម៉េរិក ប្រចាំនៅប្រទេសចិនភាគខាងត្បូង បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះបេសកកម្មរបស់ប្រតិភូនាឱកាសនេះ និងបានជម្រាបជូនអំពី ទិសដៅការងារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក.អ.ក. លើការគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ហើយបច្ចុប្បន្នបាន និងកំពុង បន្តជំរុញការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ តាមរយៈការធ្វើឌីជីថលូបនីយកម្មក្នុងការផ្តល់សេវាសាធារណៈ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បច្ចុប្បន្នភាពសំខាន់ៗ និងមូលដ្ឋានព័ត៌មានពិតអំពីសុខសន្តិភាព ស្ថិរភាព នយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច ជំហររបស់រដ្ឋាភិបាលលើការគាំទ្រភាពរីកចម្រើនរបស់វិស័យឯកជន ភាពប្រទាក់ក្រឡានៃហេដ្ឋា- រចនាសម្ព័ន្ធតភ្ជាប់ កម្លាំងពលកម្មវ័យក្មេង និងមានច្បាប់វិនិយោគសម្រួលដល់ការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
លោកបណ្ឌិត ប្រធានប្រតិភូ បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការរក្សាថែទាំ និង ផ្ដល់ទំនុកចិត្តដល់វិនិយោគិន។ ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មមាញឹក ផ្តល់ឱកាសឱ្យប្រតិភូចូលជួបសម្តែងការគួរសម និងផ្ដល់អនុសាសន៍ណែនាំបន្ថែមទៀតសម្រាប់ការវិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ថា លោកបណ្ឌិត Harley Seyedin ប្រធានសម្ព័ន្ធ First Washington Group, នាពេលកន្លងមក ដែលធ្លាប់ទទួលបាន ពានរង្វាន់ Oslo Business for Peace និងមេដាយសន្តិភាព តាមរយៈពាណិជ្ជកម្ម ផ្តល់ដោយគណៈកម្មាធិការផ្តល់រង្វាន់ណូបែល ផ្នែកសន្តិភាព និងសេដ្ឋកិច្ច៕អត្ថបទ៖ សុន រ៉ាឌី,






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់