ព័ត៌មាន
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈត្រៀមបង្ហាញស្នាដៃចំនួន៨របស់សិស្សក្នុងថ្ងៃទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥
ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) ត្រៀមដាក់តាំងបង្ហាញស្នាដៃសិស្សជំនាញអគ្គិសនីចំនួន៨ស្នាដៃក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលនឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ ខែមិថុនានេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោក ចាន់ ជឿន នាយករងវិទ្យាស្ថាន PPI បានឱ្យដឹងថា ស្នាដៃទាំង៨នោះរូមមាន Palletizer machine, ATS 3 WAY, Rotary parking, Cocktail Robot, គម្រោងអំពីការដំឡើងប្រព័ន្ធស្រោចស្រពឆ្លាតវៃ, គម្រោងអំពីការដំឡើងទូកាប៉ាស៊ីទ័រ និងទូបញ្ជាម៉ូទ័រ, គម្រោងទូATS និងប្រព័ន្ធបំភ្លឺឆ្លាតវៃ, និងគម្រោងប្រព័ន្ធប្រកាសសញ្ញាអគ្គិភ័យ និងពន្លត់អគ្គិភ័យ។
លោកនាយករងវិទ្យាស្ថាន PPI បានអំពាវនាវដល់សិស្សានុសិស្ស ប្រជាពលរដ្ឋទូទៅជាពិសេសគ្រួសារជនងាយរងគ្រោះហានិភ័យទាំងអស់មកចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ឱ្យបានច្រើនកុះករ។ លោកថា ការចូលរួមទិវានេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងបន្ថែម ក៏ដូចជាទទួលបានឱកាសស្វែងយល់ពីជំនាញ ឱកាសការងារ ក៏ដូចជាឱកាសទំនាក់ទំនងជាមួយរោងចក្រសហគ្រាសផងដែរ៕


-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់