ព័ត៌មាន
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តពុទ្ធគីរីកម្ពុជា ក្នុងខេត្តតាកែវ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារ
(តាកែវ)៖ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានដឹនាំក្រុមការងារអញ្ជើញ
នាំយកនូវទេយ្យវត្ថុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តពុទ្ធគីរីកម្ពុជា ស្ថិតក្នុងភូមិត្រពាំងស្តារ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារ។
លោកជំទាវ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេន និងជូនដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកជំទាវបានរៀបចំប្រគេនចង្ហាន់ដល់ព្រះសង្ឃដែលគង់នៅទីអារាមនេះ ប្រគេនស្លាដក់ និងបច្ច័យមួយចំនួនផងដែរ។
ជាមួយគ្នានោះដែរ លោកជំទាវក៏បានរៀបចំអាហារសាមគ្គីជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារផងដែរ ដែលមានជាអង្ករ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ រទេះរុញជនពិការ និងថវិកាផងដែរ។
ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកនូវសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន៣៥៩នាក់
ដោយម្នាក់ៗទទួលបានកាតាបម្នាក់១
ដោយក្នុងកាតាបនោះមាន សៀវភៅចំនួន៣ក្បាល,ក្តាសរសេរ១,ជ័រលុប១,បន្ទាត់១,ប៊ិចក្រហម១,ប៊ិចខៀវ១,ខ្មៅដៃ២ដើម,ហ្វឺតសរសេរ១ដើម,ច្រាសដុសធ្មេញ១,ថ្នាំដុសធ្មេញ១,សាប៊ូ១ដុំ,ស្បែកជើង១គូរ,
ខោ២,សំពត់២, អាវ២,និងកន្សែង១។
សម្ភារៈសម្រាប់ប្រជាពលរដ្ឋចំនួន៣៧០គ្រួសារ ដោយ១គ្រួសារទទួលបាន៖
១-អង្ករ២៥គីឡូក្រាម
២-មីជាតិ១កេសតូច
៣-ត្រីខ ២យួរ
៤-ទឹកដោះគោខាប់៤កំប៉ុង
៥-ស្កសរ១កញ្ចប់
៦-ទឹកត្រី ១យួរ
៧-ទឹកស៊ីអ៊ីវ ១យួរ
៨-ម៉ុង១
៩-ភួយ១
១០-ថវិកា៤ម៉ឺនរៀល
និងបន្ថែមដោយថង់អំណោយ(ឃីត) របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ម្នាក់១ថង់ជូនដល់ប្រជាពលរដ្ឋ ដោយក្នុងថង់នោះរួមមាន ក្រមា១,សារុង១, ស្បែកជើង១គូរ, សាប៊ូដុសខ្លួន១ដុំ,ថ្នាំដុសធ្មេញ១,ច្រាសដុសធ្មេញ១ ,ប្រេងកូឡា១ដុំ និងប្រេងខ្យល់១ដប៕

-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ