ព័ត៌មាន
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវត្រៀមបង្ហាញស្នាដៃសិស្សចំនួន៧មុខជំនាញក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥
(តាកែវ)៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) បានត្រៀមដាក់តាំងបង្ហាញស្នាដៃសិស្ស យ៉ាងហោចណាស់ចំនួន៧មុខជំនាញក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅទីតាំងវិទ្យាស្ថានផ្ទាល់នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។
ស្នាដៃទាំង៧នោះរូមមាន៖ ១.ការថែទាំ និងជួសជុលបរិក្ខារអេឡិចត្រូនិក ២.ជំនាញសំណង់ ៣. ជំនាញអេឡិចត្រូនិក ៤. ជំនាញបសុសត្វ ៥. ជំនាញព័ត៌មានវិទ្យា ៦. ជំនាញការថែទាំ និងជួសជុលអគ្គិសនីរថយន្ត និង៧. សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន។ ជាមួយគ្នានេះក៏មានការដាក់តាំងបង្ហាញគម្រោងរបស់សិស្ស-និស្សិតដែលគាត់បានរៀបចំដំឡើងមានដូចជា គ្រឿងបង្គុំអគ្គិសនី វារីអគ្គិសនី និងប្រព័ន្ធស្រោចស្រពដំណាំជាដើម។
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន បានអំពាវនាវដល់សិស្សានុសិស្ស ប្រជាពលរដ្ឋទូទៅជាពិសេសគ្រួសារជនងាយរងគ្រោះហានិភ័យទាំងអស់មកចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ឱ្យបានច្រើនកុះករនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ស្ថិតនៅភូមិ៣ សង្កាត់រកា ក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ៕








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់