ព័ត៌មាន
ពិព័រណ៍ សួស្តីឥណ្ឌូនេស៊ី បើកសម្ពោធផ្លូវការ ដើម្បីជំរុញការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្មកាន់តែប្រសើរនៅកម្ពុជា
ភ្នំពេញ ៖ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការពិព័រណ៍ សួស្តីឥណ្ឌូនេស៊ី ឆ្នាំ២០២៥ ដើម្បីជំរុញការផ្សព្វផ្សាយ ក៏ដូចជាដើម្បីជំរុញការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ និងវប្បធម៌ សិល្បៈ រវាងកម្ពុជា ឥណ្ឌូនេស៊ី រយៈពេល២ថ្ងៃ ពីថ្ងៃទី១៤ និង១៥ ខែមិថុនា ឆ្នាំ២០២៥នេះ នៅអគារមជ្ឈមណ្ឌលកោះពេជ្រ។
ពិធីបើកសម្ពោធពិព័រណ៍ សួស្តីឥណ្ឌូនេស៊ី ឆ្នាំ២០២៥នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា និងឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត។ ពិព័រណ៍នេះ មានអ្នកចូលរួមតាំងបង្ហាញចំនួនជាង ៥០ក្រុមហ៊ុន មកពីវិស័យផ្សេងៗគ្នា មានដូចជា៖ វិស័យអប់រំ សម្លៀកបំពាក់ គ្រឿងប្រើប្រាស់ អាហារនិងភេសជ្ជៈ គ្រឿងសង្ហារិម ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងឱសថជាដើម។
ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ក្រៅពីការផ្លាស់ប្តូរទំនាក់ទំនងខាងផ្នែកវិស័យពាណិជ្ជកម្ម ឬក៏បង្ហាញពីភាពរឹងមាំនៃភាពជាដៃគូ រវាងរដ្ឋាភិបាលប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែរវាងប្រជាជនប្រទេសទាំងពីរផងដែរ គឺឥណ្ឌូនេស៊ី និងកម្ពុជា។ បន្ថែមពីនេះ ព្រឹត្តិការណ៍នេះ មិនមែនត្រឹមតែរវាងធុរកិច្ចនៃប្រទេសឥណ្ឌូនេស៊ី និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក្នុងចំណោមក្រុមហ៊ុនចម្រុះជាតិសាសន៍ក្នុងតំបន់ផងដែរ។
កាលពីឆ្នាំ២០២៤កន្លងទៅ តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ជំនួបធុរកិច្ចកម្ពុជា ឥណ្ឌូនេស៊ី និងការងារបេសកម្មការទូត ជំរុញការផ្សព្វផ្សាយ ទេសចរណ៍ និងពាណិជ្ជកម្មនានា បានជំរុញកំណើនទំហំពាណិជ្ជកម្ម រវាងប្រទេសពីរ កើនឡើងចំនួនប្រមាណ ១ពាន់លានដុល្លាអាម៉េរិក ២ឆ្នាំជាប់គ្នា ហើយតាមរយៈព្រឹត្តិការណ៍តាំងព័រណ៍នេះដែរ ត្រូវបានរំពឹងទុកថា នឹងមានកំណើនបន្ថែមទៀត ជាពិសេសការជំរុញកម្ពុជា បង្កើនផលិតផលិតផលឱ្យបានច្រើនដើម្បីនាំចេញទៅទីផ្សារឥណ្ឌូនេស៊ី នៅឆ្នាំ២០២៥នេះ៕
អត្ថបទ៖ ឈិត បូរ៉ាវី
















-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់