ព័ត៌មាន
អាជ្ញាធររាជធានីភ្នំពេញត្រៀមរថយន្តក្រុងជាង ៤០០គ្រឿងរួចរាល់ហើយ រង់ចាំបទបញ្ជារាជរដ្ឋាភិបាលនឹងចេញដំណើរទៅដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករ ដែលត្រូវចេញដំណើរពីព្រំដែនថៃទៅកាន់ស្រុកកំណើត
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលជាមួយសមាជិកសមាជិការគណៈកម្មាធិការគណបក្ស
ប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យទី២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដោយមានការចូលរួមពីឯកឧត្ដម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ក្នុងនាមមន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវបំរើប្រជាពលរដ្ឋឱ្យបានល្អ ទាំងការបំរើសេវាជូនពលរដ្ឋ ដឹងសុខទុក្ខពលរដ្ឋ និងមើលថែទាំ ជួសជុលរចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានឱ្យបានល្អ ជាមួយនឹងការដឹកជញ្ជូនសំរាមផងដែរ ដូចជាលូ ផ្លូវជាដើម។
ឯកឧត្ដម ឃួង ស្រេង បន្តថា ក្នុងនាមមន្ត្រីបក្សនៅថ្នាក់សង្កាត់ ត្រូវក្តាប់ព័ត៌មាននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីអាចជួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានលឿន និងទាន់ពេលវេលា។ ចំពោះអ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋ ហើយនៅថ្នាក់សង្កាត់ដោះស្រាយមិនបានត្រូវប្រញ៉ាប់រាយការណ៍មកថ្នាក់ខណ្ឌ ឬថ្នាក់រាជធានីភ្នំពេញភ្លាម។
ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានលះបង់កំលាំងកាយ កំលាំងចិត្តរហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតរហូតមក។ ឯកឧត្ដមបន្តទៀតថា កម្ពុជាមានថ្នាក់ដឹកនាំល្អ គឺពិតជាសំណាងកម្ពុជាណាស់។ ស្របពេលនេះកម្ពុជាមានបញ្ហាព្រំដែនជាមួយថៃ សំរាប់អាជ្ញាធររាជធានីភ្នំពេញបានត្រៀមរថយន្តក្រុងជា៤០០គ្រឿងរួចរាល់ហើយ ឱ្យតែរាជរដ្ឋាភិបាលដាក់បទបញ្ជា គឺនឹងចេញទៅដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករ ចេញដំណើរពីព្រំដែនថៃទៅស្រុកកំណើត ដោយនឹងអនុវត្តតាមបទបញ្ជាភ្លាមៗ ដែលនេះជាការគិតគូ ពីសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា មិនដូចជនអគតិមួយចំនួននោះទេ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់