ព័ត៌មាន
ច្រកទ្វារព្រំដែនអន្តរជាតិដូង បន្តបិទទាំងស្រុង ខណៈរដ្ឋបាលខេត្តចាំជួយសម្រួលពលករខ្មែរត្រលប់ពីថៃវិញ
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បញ្ជាក់ថា ក្រោយថៃបិទច្រកព្រំដែនជាឯកតោភាគី គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង បន្តបិទទាំងស្រុងសម្រាប់ការចរាចរណ៍ទំនិញ ខណៈច្រកថ្មើជើងបើកដំណើរការធម្មតា ។

ដោយឡែកច្រកព្រំដែន៤ផ្សេងទៀត បន្តបើកដំណើរការជាធម្មតាដោយបើកនៅម៉ោង៩ព្រឹក និងបិទនៅម៉ោង៤រសៀល។
ក្នុងឱកាសអញ្ជើញពិនិត្យស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិដូង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ បញ្ជាក់ឱ្យដឹងបន្ថែមថា រដ្ឋបាលខេត្តបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងករណីមានពលករខ្មែរសម្រុកវិលត្រឡប់មកច្រើន ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់មានពលករសម្រុកមកច្រើននោះទេ។
ជាមួយគ្នានោះ ឯកឧត្តម សុខ លូ អំពាវនាវឱ្យប្រជាពលរដ្ឋនៅរស់តាមតំបន់ព្រំដែនសូមជឿលើព័ត៌មានពិត និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ។
ឯកឧត្តម សុខ លូ មានប្រសាសន៍បន្ថែមថា ប្រសិនបើពលករខ្មែរធ្វើការនៅប្រទេសថៃ ជួបការលំបាកហើយចង់វិលត្រឡប់មកស្រុកខ្មែរវិញ គឺរាជរដ្ឋាភិបាលនឹងខិតខំស្វែងរកការងារជូន។
សូមរំលឹកថា ច្រកទ្វារព្រំដែនអន្តរជាតិដូងបានបិទទាំងស្រុង កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដោយបិទសម្រាប់ការចរាចរណ៍ទំនិញ៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់