ព័ត៌មាន
ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមសហការរៀបចំ និងរត់ ក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១៣
នាព្រឹកព្រលឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានចូលរួមសហការរៀបចំ និងរត់ ក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១៣ នៅសួនច្បារមុខវត្តបទុមវតី ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា។
ក្រុមនិស្សិតអាហារូបករណ៍ អ.ម.ត បានគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ដែលអនុញ្ញាតឱ្យពួកគេបានឱកាសចូលរួមកិច្ចការងារសង្គមនានា ដើម្បីទទួលបានចំណេះដឹង ចំណេះធ្វើ បទពិសោធ ការសាមគ្គី ការធ្វើការងារជាក្រុម និងការទំនាក់ទំនងល្អ បន្ថែមពីលើការសិក្សានៅក្នុងសាលាមួយកម្រិតទៀត។
ក្នុងពិធីនេះផងដែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងអំណរគុណដល់សមាគម អ.ម.ត ដែលជានិច្ចកាលបានចូលរួមសហការយ៉ាងសស្រាក់សស្រាំក្នុងព្រឹត្តិការណ៍កីឡានានា ជាក់ស្តែង សបញ្ជាក់តាមរយៈសកម្មភាពនាថ្ងៃនេះ និស្សិត អ.ម.ត បានចូលរួមសហការលើកិច្ចការសំខាន់ៗដូចជា ការរៀបចំការចេញដំណើរ-បញ្ចប់, ការប្រគល់មេដាយ, ការគ្រប់គ្រងស្ថានីយផ្តល់ទឹក, សហការសម្រួលចរាចរណ៍, ការសម្អាតបរិស្ថាន។ល។ ដែលជាចំណែកមួយញ៉ាំងឱ្យពិធីបានប្រព្រឹត្តទៅដោយរលូន៕






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់