ព័ត៌មាន
គណៈប្រតិភូព្រឹទ្ធសភា ចុះសួរសុខទុក្ខកងកម្លាំងជួរមុខការពារព្រំដែននៅខេត្តព្រះវិហារ
គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១២ ខែមិថុនា កន្លងមកនេះ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងបរិភោគឧបភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់កងកម្លាំងជួរមុខការពារព្រំដែន ក្នុងខេត្តព្រះវិហារ។
ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា, សមាជិក សមាជិកា ព្រឹទ្ធសភា, ទីប្រឹក្សា, ថ្នាក់ដឹកនាំនិងមន្ត្រីខុទ្ទការល័យថ្នាក់ដឹកនាំព្រឹទ្ធសភា, ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាច្រើននាក់។
ពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅទីតាំងចំនួនពីរ ដាច់ដោយឡែកពីគ្នា គឺ ទី១.នៅកងពលតូចអន្តរាគមន៍លេខ៨ និងទី២. នៅទីបញ្ជាការដ្ឋាន កងអង្គរក្សការពារព្រំដែនតំបន់មុំបី នៃខេត្តព្រះវិហារ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុច បូររិទ្ធ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងនៅតាមបណ្តយព្រំប្រទល់កម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ត្រៀមប្រយុទ្ធការពារបូរណភាពដែនដីនៃមាតុភូមិកម្ពុជា និងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ សម្តេចទាំងពីរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសសុខទុក្ខរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដោយចាត់ទុកជាសុខទុក្ខផ្ទាល់របស់សម្តេច ព្រមទាំងបានសម្តែងនូវគារវកិច្ចកោតសរសើរ និងគោរពចំពោះវីរភាពអង់អាចក្លាហានរបស់វីរយុទ្ធជន ដែលបានធ្វើពលីកម្មទាំងកម្លាំងកាយ កម្លាំងចិត្ត និងអាយុជីវិត ដើម្បីប្រទេសជាតិ។
ជាមួយគ្នានេះ ឯកឧត្តម បានរំឭកពីពាក្យពេចន៍ពីរឃ្លាដ៏ពិសិដ្ឋ និងមានអត្ថន័យដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់សម្តេចតេជោ ដែលត្រូវបានចារទុកក្នុងទឹកចិត្តរបស់អ្នកស្នេហារជាតិគ្រប់ៗរូប ដែលមានខ្លឹមសារ “សន្តិភាពត្រូវបានការពារដូចជាអាយុជីវិតរបស់យើង ហើយដែនដីត្រូវបានការពារដូចជាដួងព្រលឹងរបស់យើង”។ ឯកឧត្តមបន្ថែមថា “សន្តិភាព” មិនមែនជាអំណោយនោះទេ តែជាសមិទ្ធផលដែលទទួលបានដោយលំបាក តាមរយៈការបូជាទាំងកម្លាំងកាយ ចិត្ត និងការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ដោយមានការគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីជាគុណប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន រហូតមកដល់ពេលបច្ចុប្បន្ន។
តាងនាម សម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា ទីប្រឹក្សា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានសម្តែងជាថ្មីម្តងទៀតនូវការគោរពនិងកោតសរសើរដ៏ជ្រាលជ្រៅចំពោះវីរភាពអង់អាចក្លាហានរបស់វីរយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធទាំងអស់ និងបាននាំយកនូវអំណោយ និងវិភាគទានមួយចំនួនរបស់សម្តេចទាំងពីរ ជាមួយនឹងការចូលរួមវិភាគទានពីថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា ទីប្រឹក្សា ថ្នាក់ដឹកនាំនិងមន្រ្តីខុទ្ទកាល័យថ្នាក់ដឹកនាំទាំងបី ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជូនដល់កងពលតូចអន្តរាគមន៍លេខ៨ និងកងអង្គរក្សការពារព្រំដែនតំបន់មុំបី នៃខេត្តព្រះវិហារ ។
បន្ទាប់ពីពិធីខាងលើ គណៈប្រតិភូព្រឹទ្ធសភាបានបន្តអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ត្រី សោ វុទ្ធី មេបញ្ជាការកងអនុសេនាតូចស៊ើបការណ៍វរសេនាតូចលេខ៣៩២ ខេត្តព្រះវិហារ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៨ឆ្នាំ និងបានផ្តល់ថវិកាជួយឧបត្ថម្ភដល់គ្រួសារសព ផងដែរ៕













-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ