ព័ត៌មាន
ឯកឧត្តម ប្រាក់ សុខុន ជួបបណ្តាអង្គទូតចំនួន២៧ប្រទេសប្រចាំកម្ពុជា ដើម្បីពន្យល់ពីការវិវត្តបញ្ហាព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញក្នុងជំនួបជាមួយឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតនៃបណ្តាអង្គទូតបរទេសប្រចាំកម្ពុជាចំនួន២៧ប្រទេស ដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រាក់ សុខុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតទាំងអស់ដែលបានអញ្ជើញក្នុងជំនួប ដើម្បីជ្រាបពីការវិវត្តស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃ ដែលកំពុងកើតឡើង។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា បើទោះបីខ្លឹមសារជំនួបនៅថ្ងៃនេះមិនដូចសព្វដង ប៉ុន្តែនេះជាពេលវេលាដ៏សំខាន់ក្នុងការពន្យល់ដល់បណ្តាអង្គទូតពីការបញ្ជូនបញ្ហាវិវាទព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ក្នុងជំនួបជាមួយបណ្តាអង្គទូតចំនួន២៧ប្រទេសនោះ ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ថា ជំនួបនៅថ្ងៃនេះ គឺជាការបញ្ជាក់ជូនជាផ្លូវការចំពោះដំណើរការនីតិវិធីការតាមផ្លូវតុលាការទៅកាន់តុលាយុត្តិធម៌អន្តរជាតិ ICJ តាមរយៈតំណាងទូតកម្ពុជា ក្នុងការផ្តល់លិខិតផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

សូមជម្រាបថា នៅថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ លិខិតផ្លូវការរបស់កម្ពុជាបានដាក់ចូលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី តាមរយៈឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ជូននៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ជុំវិញចំណាត់ការប្តឹងពីទំនាស់ព្រំដែននៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) មានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេស ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការទាំងអស់ បានសម្តែងការគាំទ្រយ៉ាងផុសផុលចំពោះប្រមុខរាជរដ្ឋាភិបាល ដែលប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងមានភាពចាស់ទុំខាងនយោបាយ តាមរយៈការប្រើប្រាស់យន្តការ បច្ចេកទេស និងច្បាប់អន្តរជាតិ ដើម្បីឈានទៅរកដំណោះស្រាយ និងបញ្ចប់វិវាទនៅតំបន់ទាំងនោះ៕

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់