ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ ភាពជាដៃគូមិនមែនត្រឹមតែផ្តល់ការគាំទ្រ និង ផ្តល់កិច្ចសហប្រតិបត្តិការ ប៉ុណ្ណោះទេ ថែមទាំងជាការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវជោគវាសនារួមគ្នា
ភ្នំពេញ៖ ក្នុងឱកាសប្រកាសដាក់ឱ្យដំណើរការគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីនមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា ភាពជាដៃគូ មិនមែនត្រឹមតែជាផ្តល់ការគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ ប៉ុណ្ណោះទេ វាថែម ទាំងជាការប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាននូវជោគ វាសនារួមគ្នា។ ការគាំទ្ររបស់ប្រទេសចិន គឺមិនត្រឹមតែវិសាលភាពនៃជំនួយទេ តែជាចក្ខុវិស័យ និងការប្តេជ្ញាចិត្តប្រកបដោយយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនោះ កិច្ចសហ ប្រតិបត្តិការកម្ពុជា-ចិន ក្នុងសកម្មភាពមីន គឺមិនត្រឹមតែជាការបោសសម្អាតមីន និងគាំទ្រការងារមនុស្សធម៌ នោះទេ តែជាការត្រួសត្រាយផ្លូវសម្រាប់អនាគតនៃវិបុលភាពរួមគ្នា សន្តិភាព និងមិត្តភាពយូរអង្វែងរវាងកម្ពុជានិងចិន។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា គម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងក្នុងសកម្មភាពមីន» គឺជាដំណើរដ៏អស្ចារ្យក្រោមមិត្តភាពកម្ពុជា-ចិន ជាមិត្តភាពបានចូលរួមប្រែក្លាយកម្ពុជាចេញពីផេះនៃសង្គ្រាម ឆ្ពោះទៅរកពន្លឺនៃក្តីសង្ឃឹម និងវិបុលភាព ឈានដល់ការកសាងជោគវាសនារួមគ្នា។ គម្រោងនេះ នឹងត្រូវអនុវត្តក្នុងគោលបំណងសំខាន់ៗចំនួន២គឺ ប្រែក្លាយដីរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ទៅជាដីមានសុវត្ថិភាពដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍ និងផ្លាស់ប្តូរជំនាញ ចំណេះដឹង និងបច្ចេកទេស រវាងប្រទេសនានារងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ជាពិសេសប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង។
តាមនាមឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានគាំទ្រដល់ការអនុវត្តគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» ដែលគម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងបេសកកម្មរបស់កម្ពុជា ដើម្បីប្រែក្លាយដីរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទៅជាដីមានសុវត្ថិភាព សម្រាប់ការអភិវឌ្ឍ និងបានជួយសង្គ្រោះដល់អាយុជិវិតប្រជាជនកម្ពុជា។
ឯកឧត្តមបញ្ជាក់ទៀតថា តាមរយៈគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារចំនួន ៧២៣ តាមរយៈរំដោះផ្ទៃដីមានយុទ្ធភណ្ឌគ្រឿងផ្ទុះ និងគ្រួសារចំនួន ៥៥ ១១១ នៅក្នុងស្រុកគោលដៅ តាមរយៈការផ្តល់សុវត្ថិភាព និងឱកាសអភិវឌ្ឍ ហើយនៅពីក្រោយតួរលេខនិងសមិទ្ធផលទាំងនេះ ប្រទេសចិន បានផ្តល់នូវអនាគតថ្មីដល់ប្រជាជនកម្ពុជា តាមរយៈការបោសសម្អាតនិងកម្ទេចគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ជាចុងបញ្ចប់ ឯកឧត្តមបន្ថែមដែរថា ក្រៅពីវិស័យមីន ការវិវត្ត និងរីកចម្រើននៅកម្ពុជា ប្រទេសចិនបានឈរនៅជាមួយកម្ពុជាគ្រប់កាលៈទេសៈ ទាំងពេលឆ្លងកាត់គ្រប់បញ្ហា ពេលទទួលបានជោគជ័យ និងគ្រប់ជំហាននៃដំណើរការអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ដែលទាំងនេះ បានកំណត់និយមន័យថ្មីនៃភាពជាដៃគូ និងកិច្ចសហប្រតិ បត្តិការ សម្រាប់ភាពជោគជ័យដែលផ្តល់ដោយមិត្តភាព ពោលគឺ «ភាពជាដៃគូ មិនមែនត្រឹមតែជាផ្តល់ការគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ ប៉ុណ្ណោះទេ វាថែមទាំងជាការប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាននូវជោគវាសនារួមគ្នា»។ ការគាំទ្ររបស់ប្រទេសចិន គឺមិនមែនត្រឹមតែវិសាលភាពនៃជំនួយទេ តែជាចក្ខុវិស័យ និងការប្តេជ្ញាចិត្តប្រកបដោយយុទ្ធសាស្ត្រ។
សូមបញ្ជាក់ គម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» បានទទួលការគាំទ្រពីមូលនិធិពិសេសសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រោមការសម្របសម្រួលដោយផ្ទាល់ពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលពិធីប្រកាសនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន តំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន និង លោក ឈិន ឆុង អគ្គទីប្រឹក្សានៃស្ថានទូតចិន តំណាង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ពិធីប្រកាសនេះ ក៏មានការចូលរួមផងដែរ ពីតំណាងក្រសួងការ បរទេសនិងសហប្រតិបត្តិការកម្ពុជា ទីស្តីការគណៈរដ្ឋ មន្រ្តី តំណាងក្រសួងការបរទេសចិន និងថ្នាក់ដឹកនាំអាជ្ញាធរមីន៕










-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ