ព័ត៌មាន
ក្រុមហ៊ុនឥណ្ឌាជាង ២០ក្រុមហ៊ុនមករកដៃគូវិនិយោគនៅកម្ពុជា
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូជាអ្នកវិនិយោគមកពី ២៦ក្រុមហ៊ុន ពីប្រទេសឥណ្ឌា ដើម្បីស្វែងរកដៃគូវិនិយោគជាមួយភាគីកម្ពុជា។ ការរៀបចំជំនួប ពិភាក្សាវិនិយោគរួមគ្នារវាងក្រុមហ៊ុនមកពីប្រទេសឥណ្ឌា និងក្រុមហ៊ុនកម្ពុជា ធ្វើឡើងនាព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥។
ជំនួបរវាងក្រុមអ្នកវិនិយោគមកពីប្រទេសឥណ្ឌា និងក្រុមអ្នកវិនិយោគកម្ពុជា ជាព្រឹត្តិការណ៍សំខាន់មួយ ដែលស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំឡើង។ ជាក់ស្ដែងសម្រាប់ការរៀបចំនៅក្នុងឆ្នាំ២០២៥នេះ ស្ថានទូតឥណ្ឌា បានដឹកនាំក្រុមអ្នកវិនិយោគរហូតដល់ ២៦ក្រុមហ៊ុន ដើម្បីស្វែងរកដៃគូវិនិយោគរួមគ្នា ជាមួយបណ្ដាក្រុមហ៊ុន និងអ្នកវិនិយោគនៅកម្ពុជា។
ក្នុងពិធីបើកដែលរៀបចំឡើងនៅថ្ងៃនេះ ឯកឧត្តម វ៉ាន់ឡាល់វ៉ាណា បាវីដលុង Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក៏បានសម្ដែងការស្វាគមន៍ចំពោះក្រុមហ៊ុនពីប្រទេសឥណ្ឌា ដែលមកស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ។ ឯកឧត្តមក៏បានលើកឡើងកោតសសើរ និងប្រាប់ទៅកាន់ក្រុមអ្នកវិនិយោគឥណ្ឌាពីភាពរីកចម្រើនរបស់កម្ពុជា ពិសេសកំណើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាន។
សម្រាប់កម្មវិធីនេះដែរ ឯកឧត្តម សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មើលឃើញថា វាជារឿងល្អសម្រាប់កម្ពុជា។ កម្មវិធីនេះ ជាផ្នែកបន្ថែមមួយទៀត សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា ដែលកម្ពុជា ចាប់យកគ្រប់ភាគី គ្រប់ប្រទេស សម្រាប់ការបន្តភាពរីកចម្រើន។
គួរបញ្ជាក់ឱ្យដឹងដែរថា ក្រុមហ៊ុនមកពីប្រទេសឥណ្ឌាទាំង ២៦ក្រុមហ៊ុននេះ គឺផ្តោតលើជំនាញ វិស័យផ្សេងគ្នា ដោយភាគច្រើនផ្តោតលើវិស័យកសិកម្ម។ ក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុន ផលិតជីកសិកម្ម ជីសេរីរាង្គ និង កែឆ្នៃ ផលិតផលកសិកម្ម វិស័យឪសថសាស្រ្ត វិស័យសុខាភិបាល វិស័យអេឡិចត្រូនិច និងវិស័យហិរញ្ញវត្ថុជាដើម។
ជាការកត់សម្គាល់ ក្រុមអ្នកវិនិយោគកម្ពុជា ជាច្រើនក៏បានចូលរួមក្នុងកម្មវិធីនេះដែរ។ ក្រោយបញ្ចប់កម្មវិធីបើកជាផ្លូវការ ក្រុមអ្នកវិនិយោគមកពីប្រទេសឥណ្ឌា និងក្រុមអ្នកវិនិយោគកម្ពុជា បានអង្គុយរួមគ្នា ពិភាក្សាលម្អិតពីក្រុមហ៊ុន ក៏ដូចជាផលិតផល ដើម្បីអាចឈានដល់ការវិនិយោគរួមគ្នា៕ អត្ថបទ៖ គឹមហុក





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់