ព័ត៌មាន
ប្រធានសមាគមធនាគារ ប្តេជ្ញាធានានូវលទ្ធភាពផ្តល់សេវាហិរញ្ញវត្ថុដោយទទួលខុសដល់ប្រជាជន
ភ្នំពេញ ៖ ប្រធានសមាគមធនាគារនៅកម្ពុជា ប្តេជ្ញាធានានូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងផ្តល់សេវាហិរញ្ញវត្ថុដែលមានការទទួលខុស ត្រូវ សម្រាប់រួមចំណែកគាំទ្រដល់សុខុមាលភាពរបស់ប្រជាជន តម្លាភាព យុត្តិធម៌ និងទំនួលខុសត្រូវសង្គម។
តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកម្ពុជា ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកម្ពុជាបន្តរីក ចម្រើន ប្រកបដោយទំនួលខុសត្រូវ និងបរិយាបន្ន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញថា វិស័យធនាគារ និងហិរញ្ញវត្ថុ កម្ពុជា បាននិងកំពុងវិវត្តប្រកបដោយចីរភាព ការទទួលខុសត្រូវ និងភាពធន់ ព្រមជាមួយនឹងការលើកកម្ពស់សិទ្ធិប្រជាពលរដ្ឋក្នុង សហគមន៍។ បណ្ដាធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) អ្នកផ្តល់សេវាធនាគារ និងហិរញ្ញវត្ថុនានា បាននិងកំពុងអនុវត្ត ការផ្តល់កម្ចីផ្អែកលើក្រមសីលធម៌ អនុលោមភាពបរិស្ថាន សង្គម និងអភិបាលកិច្ច ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដែលបម្រើដល់ផលប្រយោជន៍ទាំងមនុស្ស និងភពផែនដី។
វឌ្ឍនភាពនេះ បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៩ មក នៅពេលដែលសមាគមធនាគារនៅកម្ពុជា (ABC) ដោយមានការគាំទ្រ ពីធនាគារជាតិនៃកម្ពុជា និងក្រសួងបរិស្ថាន បានដាក់ចេញនូវគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តភាពសម្រាប់កម្ពុជា (CSFP)។ គោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តភាព ដែលមានការចូលរួមដោយស្ម័គ្រចិត្តនេះ បានជួយឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ដាក់បញ្ចូលនូវ លក្ខណៈវិនិច្ឆ័យបរិស្ថាន សង្គម និងអភិបាលកិច្ច ទៅក្នុងសកម្មភាពនៃការផ្តល់ឥណទានរបស់ពួកគេ។ ជាក់ស្តែងចំនួនសមាជិកក្នុង វិស័យធនាគារបានកើនពី ៤៨ ទៅ ៧៤ នៅឆ្នាំ២០២៤ ក្នុងនោះរួមមាន ធនាគារពាណិជ្ជចំនួន ៥៧ ធនាគារឯកទេសចំនួន ៨ ការិយាល័យតំណាងធនាគារបរទេសចំនួន ៦ សមាគមមីក្រូហិរញ្ញវត្ថុចំនួន ១ សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ចំនួន១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន១ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដោយបានកំពុងប្តេជ្ញាចិត្ត ក្នុង ការវាយតម្លៃហានិភ័យយ៉ាងម៉ត់ចត់ ទាក់ទងនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុ អភិបាលកិច្ច និងផលប៉ះពាល់សង្គម។
ជុំវិញការផ្តល់ហិរញ្ញវត្ថុនេះ, លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានបង្ហាញនូវការប្តេជ្ញា ធានានូវ លទ្ធភាពទទួលបានហិរញ្ញវត្ថុ ដោយតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ ផ្តល់សេវាហិរញ្ញវត្ថុដែលមានការទទួលខុសត្រូវ សម្រាប់រួម ចំណែកគាំទ្រដល់សុខុមាលភាព របស់ប្រជាជនតម្លាភាព យុត្តិធម៌ និងទំនួលខុសត្រូវសង្គម។
លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងផងដែរថា ការទូទាត់តាមប្រព័ន្ធ ឌីជីថល និងបរិយាបន្នហិរញ្ញវត្ថុ បាននិងកំពុងផ្លាស់ប្តូរបរិបទនៃការរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់ដែលខ្វះ លទ្ធភាព ក្នុងការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ។ តាមរយៈការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងគណនេយ្យភាព នេះ សមាគមកំពុងកសាងនូវសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងគាំទ្រដល់អតិថិជន និងកិច្ចការពារសហគមន៍។ យុទ្ធសាស្ត្រជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ បានផ្តល់នូវក្របខ័ណ្ឌទូលំទូលាយសម្រាប់ការផ្លាស់ប្ដូរនេះ គឺគិតគូដល់ប្រជាជនកម្ពុជា ឱ្យបានកាន់តែច្រើន ជាពិសេសសម្រាប់ស្ត្រី កសិករ និងគ្រួសារនៅតំបន់ជនបទ ឱ្យចូលទៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ស្រប ច្បាប់៕
អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ