ព័ត៌មាន
ស្នងការរាជធានី ប្រជុំដាក់ផែនការ ត្រៀមការពារសន្តិសុខក្នុងកម្មពិធីព្យុហយាត្រាសាមគ្គីភាព (Solidarity March)
នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ស្តីពីការការពារសន្តិសុខសុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ក្នុងកម្មពិធីព្យុហយាត្រាសាមគ្គីភាព (Solidarity March)ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន ដែលចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុ-ថៃ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ស្អែកនេះ ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមានដឹកនាំអង្គប្រជុំ ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការអញ្ចើញចូលរួមពីលោកលោកស្រីជាស្នងការរង នាយការិយាល័យជំនាញទាំង៣៣ អធិការនគរបាលខណ្ឌទាំង១៤ រួមទាំងមន្ត្រីនគរបាលពាក់ព័ន្ធជាច្រើនទៀតផងដែរ ។

ឯកឧត្តមជួន ណារិន្ទ បានមានប្រសាសន៍ណែនាំ ឲ្យមានការដឹកនាំបញ្ជាកម្លាំងឲ្យបានម៉ឺងម៉ាត់ច្បាស់លាស់ ប្រើប្រាស់គ្រប់វិធានការជំនាញ ដើម្បីការពារថែរក្សាសន្តិសុខ សណ្តាប់ ដោយធានាសុខសុវត្ថិភាពនិងថែរក្សាទ្រព្យសម្បត្តិជូនអ្នកអញ្ជើញចូលរួមឲ្យបានល្អបំផុត។

ក្នុងនោះត្រូវយកចិត្តទុកដាក់លើការងារដោះស្រាយសណ្តាប់ធ្នាប់ និងការបញ្ចៀសចរាចរណ៍កុំឲ្យមានការកកស្ទះ នៅគ្រប់គោលដៅ ការប្រើប្រាស់វិធានការជំនាញទាំងសន្តិសុខនិងព្រហ្មទណ្ឌ លើការងារបង្ការទប់ស្កាត់បទល្មើសលួច ឆក់ ក្តាប់សភាពការណ៍ទូទៅឲ្យបានច្បាស់លាស់ដើម្បីដោះស្រាយសភាពការណ៍ឲ្យទាន់ពេលវេលានិងចាត់តាំងកម្លាំងអនុវត្តការងារល្បាតត្រួតពិនិត្យនៅគ្រប់គោលដៅ និងតាមអង្កេតរាល់សកម្មភាពសង្ស័យណាមួយដើម្បីបង្ការទប់ស្កាត់និងចាត់វិធានការឲ្យមានប្រសិទ្ធភាព។
ឯកឧត្តមស្នងការ បានលើកឡើងបន្តទៀតថា ៖ ការរៀបចំកម្មពិធីព្យុះហយាត្រាសាមគ្គីភាព (Solidarity March) គឺមានអត្តន័យជ្រាលជ្រៅបំផុតដើម្បីបង្ហាញពីបេះដូងប្រជាពលរដ្ឋខ្មែរទូទៅក្នុងការរួបរួមសាមគ្គី និងឯកភាពជាតិតែមួយដើម្បីគាំទ្រនិងជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លើការងារដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដោយសន្តិវិធី ៕ លីហេង





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦